កីឡាករវ័យ ២៨ឆ្នាំ នេះ នឹងចាកចេញពីកីឡាដ្ឋាន Old Trafford ទៅចូលរួមជាមួយក្រុមញញួរយក្ស West Ham ក្នងលក្ខខណ្ឌខ្ចីជើង៕ នៅក្នុងរដូវកាលនេះ Lingard  បានបង្ហាញខ្លួនអោយក្រុម Manchester United ត្រឹមពានរង្វាន់ FA CUP និង EFL CUP តែប៉ុណ្ណោះ ដោយមិនបានបង្ហាញខ្លួនក្របខណ្ឌ Premier League នោះទេ៕ ក្រុម West Ham ត្រូវចំណាយប្រាក់ ១.៥លានផោន (ប្រមាណជា ២.១លានដុល្លារ) លើថ្លៃនឿយហត់របស់ Lingard រហូតដល់ចប់រដូវកាល៕ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នៅសល់កុងត្រារហូតដល់ឆ្នាំ ២០២២ ជាមួយក្រុម Manchester United៕

ប្រភព: Goal