កាលពីយប់មិញក្រុម Tottenham Hotspur បានបើកទ្វារកីឡាដ្ឋានរបស់ខ្លួនទទួលក្រុមហង្សក្រហម Liverpool៕ ការប្រកួតបានចាប់ផ្តើមរហូតដល់នាទី ៤៥+៤ ទើបមានគ្រាប់បាល់ ដោយកីឡាករ Firmino ស៊ុតនាំមុខ អោយក្រុមភ្ញៀវមុន៕ ឈានចូលវគ្គទី២ លេងបានតែ ២នាទី ពោលគឺនៅនាទី ៤៧ ខ្សែការពារវ័យក្មេង Alexander Arnold រកបានមួយគ្រាប់ទៀតអោយ Liverpool៕ ក្រោយមកនាទី ៤៩កីឡាករ Hojbjerg ស៊ុតពីចម្ងាយដ៏ល្អអោយក្រុមម្ចាស់ផ្ទះតាមបាន ២-១៕ លោះដល់នាទី ៦៥កីឡាករ Mane បានដាក់មួយគ្រាប់ទៀត វាជួយអោយ Liverpool យកឈ្នះក្រុម Spur ក្នុងលិទ្ធផល ៣-១៕ជ័យជំនះនេះ បានជួយអោយ Liverpool ឡើងមកលេខ៤ដោយមាន ៣៧ ពិន្ទុ តាមពីក្រោយក្រុមលេខ ១ Manchester City តែ៤ពិន្ទុប៉ុណ្ណោះ៕