កីឡាករសញ្ជាតិប្រេសុីលនេះ បានចាកចេញពីក្រុម Chelsea ក្នុងឆ្នាំ ២០១៧ ទៅចូលរួមជាមួយក្រុម Shanghai SIPG នៃលីគកំពូលប្រទេសសិន( Chinese Super League)៕ កីឡាករ Oscar បានចំណាយពេល៥រដូវកាលនៅក្រុមតោខៀវ ពោលគឺចាប់តាំងពីឆ្នាំ ២០១២-២០១៧ ដោយធ្លាប់ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស( Premier League) ២ដង, League Cup ម្តង និង Europa League ម្តងផងដែរ៕ កីឡាករវ័យ ២៩ឆ្នាំរូបនេះបានថ្លែងទៅសារព័ត៌មានរបស់ប្រទេស Yellow and Green Football ថា”មុននឹងបញ្ចប់អាជីពបាល់ទាត់ខ្ញុំចង់ត្រឡប់ទៅកាន់ Chelsea វិញ៕ ខ្ញុំក៏បានព្យាយាមផ្លាស់ទៅ Chelsea ជាច្រើនដងដែរ ក៏ប៉ុន្តែវាហាក់បីដូចជាមិនអាចទៅរួច៕ ខ្ញុំរីករាយខ្លាំងពេលនៅ Chelsea ហើយរឿងពីរដែលខ្ញុំចាំមិនភ្លេចនោះគឺ ខ្ញុំរកបានបីគ្រាប់ (Hat-Trick) ពេលប៉ះជាមួយក្រុម MK Dons និងពេលលេងជាមួយ Arsenal ខ្ញុំបានដណ្តើមបាល់ពីគូប្រកួតបាន រហូតដល់៨ដង“៕

Oscar បានផ្លាស់ទៅក្រុម Shanghai SIPG ក្នងតម្លៃ ៦០លានផោន និង ទទួលបានប្រាក់ថ្លៃនឿយហត់ ៤០មុឺនផោនក្នុងមួយសប្តាហ៍៕

ប្រភព: Daily Mail