ក្រុមលោក David Moyes ក្នងរដូវកាលនេះធ្វើបានយ៉ាងល្អដោយ ឈរនៅចំណាត់ថ្នាក់លេខ ៤ ដោយមាន ៣៥ពិន្ទុក្នងការបង្ហាញខ្លួន ២០ប្រកួត៕ កាលពីថ្ងៃពុធ ក្រុម West Ham បានយកឈ្នះក្រុម Crystal ៣-២ ដោយជ័យជំនះនេះ វាជួយអៅយក្រុមញញួរយក្សនេះ ហក់ឡើងមកឈរពីលើក្រុមហង្សក្រហម Liverpool ដែលកំពុងមាន ៣៤ពិន្ទុ ដោយក្នងយប់នេះ Liverpool ត្រូវប៉ះជាមួយក្រុម Spur៕

Declan Rice និង អ្នកចាំទី Fabianski  បានដើរតួយ៉ាងសំខាន់អោយក្រុម West Ham ក្នងរដូវកាល ២០២០-២០២១៕

ជាពិសេសជាងនេះទៅទៀតកីឡាករខ្សែបម្រើ Tomas Soucek កំពុងតែបង្ហាញទម្រង់លេងគួរអោយកត់ស្គាល់ដោយរកគ្រាប់បាន ៧គ្រាប់ហើយក្នងការបង្ហាញខ្លួន ២០ប្រកួត៕