យោងទៅតាមសារព័ត៌មាន Marca បានចេញផ្សាយថា “កីឡាករ Ramos និង Vazquez បន្ទាប់ពីបានបដិសេធសំណើកុងត្រាថ្មីមក មិនទាន់មានដំណឹងថ្មីនោះទេ”៕ ក្លឹបយក្ស Real Madrid កំពុងតែជួបវិបត្តិបញ្ហាហិរញ្ញវត្ថុ ក្នងអំឡុងពេលកូវីត ១៩ នេះគឺជាបញ្ហាចម្បងក្នុងការទិញដូរកីឡាករថ្មីក្នុងខែមករានេះនេះជាហេតុដែលមិនអាចផ្តល់តាមសំណើកីឡាករបាន៕ ប្រសិនបើនៅតែដូច្នេះទៀត លោក Zidane អាចនឹងបាត់បង់កីឡាករទាំងពីរនាក់នេះ ដោយទទេរៗនៅពេលបញ្ចប់រដូវកាលនេះ៕

Manchester City និង PSG កំពុងតែចាប់អារម្មណ៍កីឡាករ Ramos ផងដែរ ដោយកីឡាកររូបនេះរកគ្រាប់បាល់បាន ១០០គ្រាប់ ក្នងការបង្ហាញខ្លួណ ៦៦៨ប្រកួត៕

ប្រភព: Sportsmole