ក្រុម Sheffield United បានបំបាក់ក្រុម Manchester United ក្នុងទឹកដី Old Trafford ក្នុងលិទ្ធផល ២-១៕ ការប្រកួតលេងបាន ២៣នាទី កីឡាករ Kean Bryan រកគ្រាប់បាល់នាំមុខមុនអោយក្រុមភ្ញៀវ៕ក្រោយចូលវគ្គទី ២ កីឡាករ Harry Maguire បានតែតបញ្ចូលទីក្នុងនាទី ៦៤ តាមស្មើអោយក្រុមម្ចាស់ផ្ទះវិញ ដោយ ១០នាទីបន្ទាប់កីឡាករ Oliver  Burke រកគ្រាប់បាល់នាំមុខវិញ ហើយលិទ្ធផលនេះក៏បានរក្សារហូតដល់ចប់ការប្រកួត៕ បរាជ័យនេះ វាធ្វើអោយក្រុម Manchester United ធ្លាក់មកលេខ ២ ដោយមាន ៤០ពិន្ទុ  តាមក្រុមលេខមួយ Manchester City តែមួយពិន្ទុប៉ុណ្ណោះទេ ក៏ប៉ុន្តែក្រុមលោក Pep នៅសល់មួយប្រកួតក្នុងដៃ៕

ចំណែកក្រុម Sheffield United វិញ ក្នុងរដូវកាលនេះឈ្នះបានតែពីរប្រកួតនោះទេ ដោយឈ្នះក្រុម Newcastle United និង Manchester United និងស្មើពីរប្រកួត ដោយមាន ៨ពិន្ទុ ស្ថិតនៅបាតតារាង៕