ខ្សែបម្រើប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះទើបត្រឡប់មកពីក្លឹប Real Sociedad វិញក្នុងរដូវកាលនេះ៕កីឡាករ Martin Odegaard អាចនឹងចាកចេញេពី Real Madrid ដើម្បីបានឱកាសបង្ហាញខ្លួនជម្រើសដំបូងអោយបានច្រើន៕ យោងទៅតាមសារព័ត៌មាន​ Sky Sports News បានចុះផ្សាយថាក្លឹប Arsenal កំពុងតែពិភាក្សាជាមួយអ្នកចាត់ការក្រុមអធិរាជស Real Madrid លោក Zidane ក្នុងការខ្ចីជើងកីឡាករសញ្ជាតិណ័រវ៉េនេះ រហូតដាច់រដូវកាល ២០២០-២០២១៕ សារព័ត៌មានដ៏ដែរបានបន្ថែមទៀតថា ក្លឹបយក្សអេស៉្បាញមួយនេះកំពុងតែធ្វើការពិចារណានូវសំណើរបស់លោក Arteta៕

ប្រភព Sportsmole