ថ្នាក់ដឹកនាំក្រុម Sassuolo លោក Giovanni Carnevali បាននិយាយថាគាត់គ្មានចិត្តចង់លក់កីឡាកររបស់គាត់នោះទេ៕ ខ្សែបម្រើ Manuel Locatelli គឺជាគោលដៅចម្បងបំផុតដែលលោក Pep Guardilo គ្រោងនឹងទិញអោយបានក្នុងខែមករានេះ៕

កីឡាករវ័យ ២៣ឆ្នាំ​ក៏ត្រូវបានក្លឹប Juventus និង AC Milan ចាប់អារម្មណ៍ផងដែរ ដោយហេតុថាកីឡាកររូបនេះ បង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាល ២០២០- ២០២១ នេះ ដោយរកបាន ២គ្រាប់ និងបញ្ជូលបា់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបានមួយលើកផងដែរ ក្នុងការបង្ហាញខ្លួន ១៦ប្រកួតអោយក្រុម Sassuolo៕

ថ្លែងទៅកាន់សារព័ត៌មាន  RAI Sport លោក Carnevali បាននិយាយថា” ការដែលឃើញកីឡាកររបស់យើងធ្វើបានល្អដូច្នេះ នេះជាអ្វីដែលពួកយើងចង់បាន ខ្ញុំគ្មានបំណងចង់លក់កីឡាករណាមួយនៅពាក់កណ្តាលរដូវកាលនោះទេ “៕

Locatelli នៅសល់កុងត្រាជាមួយក្រុម Sassuolo រហូតដល់រដូវកាលឆ្នាំ ២០២២-២០២៣៕

ប្រភព: Sportsmole