កាលពីពេលថ្មីៗនេះ ក្រោយកីឡាករ Diego Costa មិនបន្តកុងត្រាជាមួយ At Madrid នោះ ក្រុមលោក Diego Simeone បាននាំយកកីឡាករ Moussa Dembele ពីក្រុម Lyon នៃលីគកំពូលបារាំង (League 1)៕ ក្លឹប Atletico បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំងនេះ  ដោយក្នុងលក្ខខណ្ឌខ្ចីជើង ត្រឹម៦ខែសិនតែប៉ុណ្ណោះ តែក្លឹបយក្សអេស៉្បាញមួយនេះ បាននិយាយថា​ នឹងទិញផ្តាច់កីឡាករវ័យ ២៤ឆ្នាំនេះ នៅរដូវកាលក្រោយ ក្នុងតម្លៃ ២៩.៦ លានផោន៕

ប្រភព: DailyMail