រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កម្លាំងចម្រុះដឹកនាំដោយលោកវរសេនីយ៍ទោ ក្រេត សខិរីន អធិការរងនគរបាលខណ្ឌ៧មករា បានចុះបង្ក្រាបទីតាំងឆ្នោតឡូតូតាមអ៊ិនធើរណេតមួយកន្លែងនៅចំណុចក្រោមអគារ(ក) តូបលេខ១ ផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ពេលកម្លាំងចុះទៅដល់ពុំឃើញមានអ្នកបញ្ជាឆ្នោតឡូតូនៅនោះទេ និងបានធ្វើការដកហូតជាសម្ភារៈមួយចំនួនរួមមាន ៖ កុំព្យូទ័រ ១គ្រឿងម៉ាកHP , កញ្ចក់ចំនួន១ម៉ាក់DELL, ឃីបត ចំនួន១ , ព្រីនចំនួន១ , ម៉ៅ១, ស្ទីគឃ័រ១គូ តូច យកមករក្សាទុកនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា ។

ដោយឡែក នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ លោក ស៊ូ សារុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម និងមន្រី្តប៉ុស្តិ៍ បានធ្វើការសហការជាមួយលោក កែវ រតនា ចៅសង្កាត់រងទី២ និង លោកហោ យៀវ មេភូមិទួលរកា ចុះបង្ក្រាបទីតាំងល្បែងឡូតូតាមអ៊ីនធើណេត នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៣៥ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជាលទ្ធផលបានដកហូតសម្ភារ:មួយចំនួនដូចជា ៖ ទូរទស្សន៍ម៉ាកSHARP ចំនួន ០២គ្រឿង, កុំព្យូទ័រចំនួន០៣គ្រឿង និងដុំម៉ាស៊ីន ចំនួន០២គ្រឿង យកមករក្សាទុក ដើម្បីចាត់ការតាមផ្លូវច្បាប់៕