ក្រុមកាំភ្លើងធំ Arsenal រកបានត្រឹមតែ ១៥ គ្រាប់តែប៉ុណ្ណោះ ក្នុងការប្រកួត ១៥លើក វាជារឿងមួយដ៏អាក្រក់មួយសម្រាប់ក្លឺបមួយនេះ៕ លោក Arteta​ អ្នកចាត់ការរបស់ Arsenal បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ៕ សារព័ត៌មាន The Athletic បានរាយការណ៍ថាពេលនេះ Brandt បានបង្ហាញទម្រង់លេងយ៉ាងល្អ ទោះបីជារូបគេបានជាប់ជម្រើសដំបូងសម្រាប់ក្រុម Dortmund ក្នុងក្របខ័ណ្ឌ Bundesliga ចំនួន ៦ ប្រកួតក៏ដោយក្នុងរដូវកាលនេះ៕

កីឡាករវ័យក២៤ឆ្នាំនេះ បានផ្លាស់ពីក្លឹប Bayern Leverkusen ក្នុងតម្លៃ ២៣លានផោន ទៅក្លឹប Borussia Dortmund ក្នុងឆ្នាំ​ ២០១៩ ដោយរដូវកាលនេះរូបគេមិនធ្វើមិនបានល្អនោះទេ Brandt រកបានតែមួយគ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមរកបានតែ ១ លើក ក្នុងការបង្ហាញខ្លូន២២ ប្រកួត៕

ប្រភព: sportsmole