កាលពីម្សិលមិញក្លឹបបាល់ទាត់ភ្នំពេញក្រោនបានផ្តល់កាដូរជូនទៅដល់អ្នកគាំទ្ររបស់ខ្លួនដោយការបង្ហាញសមាជិកថ្មី៕ ព្រមទាំងបានបង្ហោះសារលើបណ្តាញសង្គមថែមទៀតថា ” ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមជម្រាបជូនអ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថា ក្លឹបបានសម្រេចចុះកិច្ចសន្យាថ្មីជាមួយខ្សែការពារសញ្ជាតិជប៉ុន Takaki Ose ។ កីឡាករ Takaki បានចាប់ផ្តើមជាមួយក្លឹបអាជីពនៅឆ្នាំ២០១៨ជាមួយក្លឹប Pietà Hotspurs F.C. លីគទីមួយរបស់ប្រទេស Malta និងនៅឆ្នាំ២០១៩ រូបគេបានចូលរួមជាមួយក្លឹប Ahli Sidab Club លីគទី២របស់ប្រទេស Oman ហើយក្នុងឆ្នាំដដែលគេក៏បានមកចូលរួមជាមួយក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប ” ៕

ក្នុងរដូវកាលនេះក្លឹបកំពុលនៅកម្ពុជា ភ្នំពេញក្រោយបាននាំយកកីឡាករជាច្រើនមករួមក្រុម៕

ប្រភព: Phnom Penh Crown FC