ក្រុម Arsenal ត្រូវបានគេរាយការណ៍ថាមានបំណងចង់ខ្ចីជើងខ្សែបម្រើស្លាប Vinicius Junior របស់ក្រុម Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ៕

កីឡាករវ័យ ២០ ឆ្នាំរូបនេះ បានបញ្ជុនបាល់អោយមិត្តរួមក្រុមរកគ្រាប់បាល់បានចំនួន ៣ គ្រាប់នៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ប៉ុន្តែអនាគតរបស់គាត់នៅឯ Santiago Bernabeu នៅតែមិនច្បាស់ថាអាចនិងចេញរឺយ៉ាងណានោះទេ៕

សារព័ត៌មាន Daily Star បានអះអាងថា Arsenal មានឆន្ទៈខ្ពស់ក្នុងការនាំយក Vinicius នៅខែមករា៕
ខ្សែបម្រើរបស់ក្រុមអធារាជសររូបនេះនៅសល់កុងត្រារហូតទៅដល់៤ឆ្នាំកន្លះទៀត៕

 

ប្រភព: sportsmole