តាមសេចក្តីរាយការណ៍បាន ឲ្យដឹង ថា Phil Jones អាចនឹងចាកចេញពីក្រុម Manchester United ក្នុងកំឡុងពេលដោះដូរកីឡាករនៅខែមករាខាងមុខនេះ ។

កីឡាករវ័យ ២៨ ឆ្នាំរូបនេះមិនបានបង្ហាញខ្លួនឱ្យក្រុមជើងឯកអង់គ្លេស ២០ សម័យចាប់តាំងពីខែមករា​​​ បន្ទាប់ពីរងរបួស​ជង្គង់ ហើយទទួលការវះកាត់រួចរាល់ ។ Phil Jones មិនស្ថិតនៅផែនការក្នុងការប្រើប្រាស់របស់អ្នកចាត់ការ​ក្រុម​លោក Ole Gunnar Solskjaer នោះទេ៕​

យោងតាមសារព័ត៌មាន Daily Star បានអោយដឹងថាខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះអាចនឹងចាកចេញពីទឹកដី Old Trafford ដោយដាក់អោយក្រុមផ្សេងខ្ចីជើង៕​ ក្នុងនោះមានពីរក្លឹមដែលចង់បាន ​Jones គឺ​​​ West Bromwich Albion និង Derby County៕

Jones​​​ អាចទទួលថ្លៃពលកម្មនឿយហត់ប្រមាណជា ១២មុឺនផោនក្នុងមួយសប្តាហ៍ ប្រសិនបើរូបគេទៅចូលរួមជាមួយ West Bromwich Albion ៕

ប្រភព:sportsmole