ភ្នំពេញ៖ កម្មករសំណង់នៅក្រុងសៀមរាប​ម្នាក់​មានភ័ព្វសំណាងគាស់​ឈ្នះបានទឹកប្រាក់​៥​លាន​រៀល​ពីវើក​ WURKZ កាល​ពីថ្ងៃទី​១៣ វិច្ឆិកា ថ្មីៗនេះ ធ្វើ​ឲ្យធូរ​ស្បើយទុក្ខកង្វល់រាប់ឆ្នាំរបស់គាត់ត្រឹមមួយប៉ប្រិច​​​ភ្នែក។

លោកស្រី ម៉ាប សារ៉ូន វ័យ ២៣​ឆ្នាំ​ បាន​រៀបរា​ប់ការឈ្នះថា៖ «ម៉ោងប្រហែល​៧​ព្រឹក​ ខ្ញុំទិញវើក WURKZ ១កំប៉ុង​គាស់ហូប មុនឡើងទៅការដ្ឋានជាន់ខាងលើ ក៏នឹកស្មានថា គាស់បាន​៥ ពាន់​អីក៏មិនចាប់អារម្មណ៍។ ដល់កាន់កំប៉ុងឡើងដល់ខាងលើក៏ស្រែកប្រាប់ទៅក្មួយដែល​ធ្វើការជាមួយគ្នាថា ឈ្នះបាន៥ពាន់រៀល។ គាត់ក៏សុំមើល ខ្ញុំមុននឹងហុចឲ្យគាត់មើលក៏យកមកពិនិត្យមើលម្តងទៀតខ្លួនឯងក៏ស្រាប់តែភ្ញាក់ផ្អើលថា មិនមែន៥ពាន់ឯណា គឺ៥​លានបាននាំគ្នាផ្អើលរត់មករកខ្ញុំសុំមើល និង​ជួយអរគ្រប់គ្នា»។

អ្នកមានសំណាងរូបនេះបញ្ជាក់ថា ដោយសារគាត់មានជំងឺក្រពះទើបពិបាករកភេសជ្ជៈប៉ូវកម្លាំងណាអាចហូបបានស្រួល អ៊ីចឹងហើយទើបគាត់ហូបបានតែវើក WURKZ ហ្នឹង ព្រោះបានជួយប៉ូវកម្លាំងគាត់ដែលជាអ្នកធ្វើការប្រើកម្លាំងសុទ្ធសាធនេះឲ្យតស៊ូទៅមុខបាន។

គាត់បានបញ្ជាក់បន្ថែមថា ទឹកប្រាក់នេះបានយកទៅទិញម៉ូតូ១គ្រឿង ដែលជាទ្រព្យសំណាងដំបូងក្នុងជីវិត ដើម្បីសម្រួលដល់ជីវភាព ព្រោះកន្លងមក​ ពេលទៅណាមកណាមានតែហាមាត់ទៅខ្ចីរបស់បងប្អូន ឬ មិនអ៊ីចឹងសុំដោយសារគេជានិច្ច ប៉ុន្តែពេលនេះទុក្ខកង្វល់នេះបានដោះស្រាយធ្វើឲ្យគាត់អាចទៅណាមកណាបានដោយសប្បាយចិត្តបំផុត៕