ភ្នំពេញ៖ យោងតាមការបង្ហោះរបស់ លោក ផែង វណ្ណៈ បានឲ្យដឹងថា នៅរសៀល​ថ្ងៃ​ទី​ ២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ មានរថយន្ត​ធុនដ្រា​ ពណ៌​ខ្មៅ​ បានធ្លាក់លូ​ពេល​កំពុង​បេីកបរ​លេីផ្លូវ​នេរុ​ (​ ២១៥​ )​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួលគោក​ ។

តាមការពិនិត្យមេីលកន្លែង​ដែល​ កង់រថយន្ត​ធ្លាក់​ចូល​គឺ​ មកពី​បាក់ស្រុតផ្លូវ​កៅស៊ូ​ដែល​អ៊ុតស្ដេីង​ និង​ គ្មាន​ការ​កិនបង្ហាប់បានត្រឹមត្រូវតាមបទដ្ឋាន​បច្ចេកទេស​ ។ សង្ឃឹមថា​ ខាង​សាធារណការ​ និង​ ដឹក​ជញ្ជូន​ នឹងធ្វើ​ការ​ជួសជុល​អោយបានរឹងមាំល្អ​ កុំអោយ​មានហេតុ​ការ​ណ៍បែបនេះ​កេីតឡេីង​ម្ដងទៀត​។

ជាមួយគ្នានេះដែរមបុរសដែលជាម្ចាស់ឡានក៏បានចេញមុខប្រាប់ឲ្យដឹងថា៖«សូមអភ័យទោសអ្នកទាំងអស់គ្នា ខ្ញុំបាទជាម្ចាស់ឡានក្នុងហេតុការណ៌នោះ ខ្ញុំបាទបានឈប់ស្តុប តម្រង់ជួរគ្នា តែនៅសុខៗស្រាប់តែកន្លែងនេះស្រុតបាក់ចុះក្រោមតែម្តង» ដោយ​ ម្ចាស់រថយន្តក្រវីក្បាល​ ខំថែទាំរថយន្តយ៉ាងប្រណិត បែរជាបើកបរយឺតល្មមសោះ​ បែរជាលូស្រុតផុងកង់ក្រោយរថយន្តរបស់គាត់ទៅវិញ​ ៕