ខេត្តកណ្ដាល៖ យោងតាមព័ត៌មានច្បាស់ការណ៍​ ដែលទេីបទទួលបាន​ពីលោក ប៉ូ ចាន់នី​ (ហៅ​ស្អែកស្លាប់​ ស្អែកស្លាប់​) ជាអ្នកសារព័ត៌មាន​ សាន​ព្រំ​ព័ត៌មាន​ និងក៍ជាអ្នកជេរប្រមាថ លោក ផែង វណ្ណៈ តាមហ្វេសប៊ុកឡើងកក្រើកបានឲ្យដឹងថា បច្ចុប្បន្ននេះលោកត្រូវបានដោះលែងអោយមានសេរីភាពឡេីងវិញ​ កាលពីយប់ថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២០​ បន្ទាប់ពីជាប់ឃុំតែប៉ុន្មានម៉ោង ។

ចំពោះមូលហេតុនៃការដោះលែងនេះ​គេនៅ ពុំទាន់ដឹងនៅឡើយទេ គ្រាន់តែគេដឹងថាការចាប់ខ្លួននោះធ្វើឡើងតាមបណ្ដឹងលោក ផែង វណ្ណះ ហើយលោក ផែង វណ្ណះ ក៍បានដកពាក្យឈប់ប្ដឹងរួចរាល់ហើយដែរ។

គួររំលឹកថា​ ឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំព័ត៌មាន» និង មានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។ បន្ទាប់ពីជននេះត្រូវបាននគរបាលស្រុកពញាឮ ខេត្តកណ្តាល ចាប់ខ្លួននៅចំណុចភូមិតាជ័យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

តាមដីកាបង្គាប់អោយចាប់ខ្លួនលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។ ឈ្មោះ ប៉ូ ចាន់នី ភេទប្រុសអាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញ្ញាឮ។
ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និងមានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ជាអ្នកជេរប្រមាថតាមបណ្ដាញសង្គម…!។

ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ជាប់ពាក់ព័ន្ធបទល្មើស «គំរាមកំហែង.បរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ» ។

ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ «ស្អែកស្លាប់ ស្អែកស្លាប់» កាលពីថ្ងៃទី៥ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ តាមមាត្រា២៣១.មាត្រា៣០៥.មាត្រា៣០៧ , មាត្រា៤៩៤.មាត្រា៤៩៥ និង មាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ ៕