ភ្នំពេញ ៖ ពិតណាស់ដូចដែលបងប្អូនបានជ្រាបហើយថា ខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាយើងពេលនេះបានកំពុងតែទទួលរងនូវការលិចលង់យ៉ាងខ្លាំងដោយសារជំនន់ទឹកភ្លៀង ចំណែកប្រជាពលរដ្ឋវិញមានច្រើនគ្រួសារណាស់កំពុងតែជួបការលំបាកនិងមានការខ្វះខាតស្បៀងអាហារហូបចុកប្រចាំថ្ងៃក្នុងកំឡុងពេលគ្រោះទឹកជំនន់នេះ ។

យ៉ាងណាមិញខណៈប្រជាពលរដ្ឋកំពុងតែជួបការលំបាកឃើញថាប្រមុខថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជាគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងកងកម្លាំងជួយសង្គ្រោះជាច្រើនកងពលបានមានការស្វះស្វែងនិងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខ និងអាយុជីវិតរបស់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់នេះផងដែរ ។

ជាក់ស្តែងក្នុងកំឡុងពេលមានគ្រោះទឹកជំនន់នេះឃើញថាអ្នកនាង ធី សុវណ្ណថា និងស្វាមីរបស់អ្នកនាង មិនបានមើលនិងភ្នែកទេ ដោយអ្នកទាំងពីរបានយកអំណោយជាច្រើនទៅចែកជូនទៅដល់បងប្អូនដែលរងគ្រោះដោយសារទឹកជំនន់នៅតាមបណ្តាខេត្តនាៗដែលមានការលិចលង់ ហើយថ្មីៗនេះអ្នកនាង ធី សុវណ្ណថា ត្រូវបានមហាជនគោរពនិងកោតសរសើរមិនដាច់ពីមាត់ ដោយសារតែអ្នកនាង សុខចិត្តថតស្ពតអោយហាងម៉ាស្សាមួយកន្លែងបានតម្លៃខ្លួន ១ពាន់ដុល្លារ បន្ទាប់មកទឹកប្រាក់ចំនួន១ពាន់ដុល្លារនេះត្រូវបានអ្នកនាងយកទៅទិញអង្កទាំងអស់បានចំនួន២តោន ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងតែមានការខ្វះខាតនិងរងគ្រោះដោយសារទឹកជំនន់ជាបន្តបន្ទាប់ទៀត៕