រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តជ្រាបហើយ លោកផែង វណ្ណៈ ជាអ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកកាសែតម្នាក់ ដែលមានចិត្តមនុស្សធម៌ អង់កាចក្លាហាន តែងតែជួយដល់ប្រជាពលរដ្ឋស្លូតត្រង់ ដែលរងការរំលោភបំពាន គាបសង្កត់ ធ្វើបាបពីអ្នកមានអំណាចមានប្រាក់ និងធ្វើការរិះគន់ពីបញ្ហាអសក្មរបស់សង្គមមួយចំនួន។

សកម្មភាពមនុស្សធម៌របស់លោកផែង វណ្ណៈ បានធ្វើឲ្យប្រជាពលរដ្ឋ ពេញចិត្តពេញថ្លើម និងគោរពស្រលាញ់ជាខ្លាំង តែយ៉ាងណា ក៏មានមនុស្សមួយចំនួនតូច ដែលប៉ះពាល់ផលប្រយោជន៍ខ្លួន ក៏មានចិត្តស្អប់លោកផែង វណ្ណៈ និងគំរាមលើរូបលោកជាហូរហែ។

យោងតាមគណនីហ្វេសប៊ុកផេក Pheng Vannak News បានបង្ហោះកាល ពី១០ម៉ោងមុន មានខ្លឹមសារថា « មុខមាត់អញ្ចឹងសុទ្ធតែគំរាមយក ផែង វណ្ណៈ ដាក់គុកម្ដងទៀត ។ មិនដឹងថា ការងារស្អីទេ ម៉េចបានសាហាវៗម្ល៉េះ ? ហ៊ឹម មិនដឹងរត់គេចខ្លួនទៅណាទេខ្ញុំ បើគេគំរាមកំហែងម្លឹងៗ ។ ភ័យនោះភ័យ ភ័យរហូតញ័រ ប្លោក »៕