ខេត្តកំពង់ធំ៖ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ២០ និង ៣០ នាទី កម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឬស្សី ឃាត់ខ្លួនជនបង្ករម្នាក់ បន្ទាប់ពីធ្វើសកម្មភាព យកដំបងគប់ទៅលើកញ្ចក់រថយន្ត របស់អ្នកធ្វេីដំណេីរឆ្លងកាត់ពីខេត្តកំពង់ធំ ទៅខេត្តព្រះវិហារ នៅចំណុច លក់ក្រឡានផ្លូវជាតិលេខ ៦២ ស្ថិតក្នុងភូមិ វល្លិ៍យាវ ឃុំ ត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។

យោងតាមរបាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនបង្ករ ជាជនមានសតិមិនគ្រប់គ្រាន់ និងពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដំបងគប់កញ្ចក់រថយន្តរបស់អ្នកធ្វេីដំណេីរឆ្លងកាត់ បណ្តាលឲ្យខូចរថយន្ត ០៤ គ្រឿង:
១.ម៉ាកហ៊ីយន្តដាយប៉ែន (បែកកញ្ចក់មុខ)
២.ម៉ាកកូរ៉ូណា (បែកកញ្ចក់មុខ)
៣.ម៉ាកកាមរីហើម (បែកកញ្ចក់មុខ)
៤.ម៉ាក់ ០២ បាំង (បែកកញ្ចក់មើលក្រោយ)។

ករណីខាងលើនេះសមត្ថកិច្ច បាននាំខ្លួនជនបង្ករ មកអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងកំពុងធ្វើការស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដេីម្បីមកទទួលយកទៅលំនៅដ្ឋានវិញ៕