រាជធានីភ្នំពេញ៖ ប្រហែលជាប្រិយមិត្តមិនទាន់ភ្លេចទេ កាលពីប៉ុន្មានថ្ងៃមុន មានស្រីស្អាតសាច់សខ្ចី ត្រូវបុរសជាសង្សារវាយបែកច្រមុះហូរឈាមកក្លាក់យំស្រែកផ្អើលឆោឡោដល់អ្នកកាសែត និងសមត្ថកិច្ច ដែលជម្លោះកាលនោះ ផ្តើមចេញពីរឿងផឹកស៊ីអត់ចេញលុយ។

ពេលនេះ គឺស្រីស្អាតដដែលនោះ ត្រូវហាងលក់ទូរស័ព្ទ Ratanak168 PhoneShop បង្ហោះសារទារលុយផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយនឹងសំណេរថា « សូមអញ្ជើញប្អូនស្រី ហ៊ាន ដាលីស មេត្តាបង់លុយឲ្យបានទៀងទាត់ពេលវេលាផង ខ្ញុំមិនទំនេរឆាតទៅទារលុយរាប់ខែហើយ សម្រួលអស់ពីចិត្តហើយ ផ្អែមផង ប្រៃផង នៅតែគ្មានលទ្ធផលដែរ ចឹងប្អូនស្រី កុំថោកដល់ថ្នាក់ហ្នឹងពេក ។

ជួយ Share គាត់ល្បីជាលើកទី២ផង ។ លេខហាង 092667669/069667669 មួម៉ៅអារឿងទារលុយហ្នឹងម៉ង»។
ជុំវិញនឹងករណីនេះ «KBN» រង់ចាំបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕