ខេត្តព្រះសីហនុ៖ ជនសង្ស័យប្រុសស្រី២នាក់ ជាគូសង្សារនឹងគ្នា ត្រូវបានកម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៦ និង១០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ពីបទជួញដូរសារធាតុញៀនដោយខុសច្បាប់។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះដា រី ហៅ ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មុខរបរមិនពិតប្រាកដ មានស្រុកកំណើត : ភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ បច្ចុប្បន្នស្នាក់នៅ ភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ និងម្នាក់ទៀត ឈ្មោះជា ផាលីណែត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអូរបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បច្ចុប្បន្នស្នាក់នៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

ប្រភពបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតសារធាតុញៀនមានសណ្ឋានជាម្សៅក្រាមពណ៌សថ្លា( ម៉ាកទឹកកក )ចំនួន២២កញ្ចប់ (៦កញ្ចប់ធំ៧ កញ្ចប់ធំល្មម៩ កញ្ចប់តូច) , អាវុធចំនួន១ដើម ម៉ាក G19 AUSTRIA WET 5168 ផលិតនៅប្រទេសនៅTAIWAN ( ប្រើហ្គាសបាញ់គ្រាប់កង់ ), ទូរស័ព្ទដៃចំនួន២ គ្រឿង ( ម៉ាកOPPO ១គ្រឿងនិងម៉ាក SAMSUNG ១គ្រឿង ), ដែកកេះចំនួន ៨ , កាបូបចំនួន ២ , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ២ សន្លឹក , ប័ណ្ណសំគាល់យាន្តយន្តចំនួន ១សន្លឹក , ដបសម្រាប់ជក់ថ្នាំញៀនចំនួន ៣ , កែវសម្រាប់ជក់ថ្នាំញៀនចំនួន ៦ , ថង់សម្រាប់វេចខ្ចប់និងទុយោមួយចំនួនធំ, ប្រាក់រៀលចំនួន ១៣៩ ៥០០រៀល, ម៉ូតូចំនួន២គ្រឿង ( ម៉ាក KTM DUKE 200 ១គ្រឿងស្លាកលេខ ភ្នំពេញ1CS–1228 និងម៉ាកTODAY ១គ្រឿង គ្មានស្លាកលេខ) ។

ជនសង្ស័យទាំង២នាក់ និងវត្ថុងតាងត្រូវសមត្ថកិច្ច ជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត នាំមកសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕