ខេត្តបាត់ដំបង៖ ក្រុមក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កអសន្តិសុខ នៅក្នុងទឹកដីខេត្តបាត់ដំបង ទីបំផុត ត្រូវកម្លាំងសមត្ថកិច្ច ក្របួចបាន១៣នាក់ កាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅចំណុច ក្នុងព្រលានយន្តហោះ វាលបែកចាន និងលើផ្លូវហាយវ៉េ (ផ្លូវវាងក្រុង) ។

លោកលឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំកម្លាំងដោយលោក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយធ្វើការ ក្មេងទំនើងចំនួន១៣នាក់ ដែលចូលចិត្តបង្ហោះម៉ូតូ និងដកហូតម៉ូតូចំនួន៦គ្រឿង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ច បញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនោះ សមត្ថកិច្ចគ្រាន់ តែធ្វើការអប់រំ និងឱ្យអាណាព្យាបាល មក ធ្វើកិច្ចសន្យាធានាយកទៅអប់រំបន្តនៅផ្ទះ តែក្នុងករណីមិនរាងចាល បើសមត្ថកិច្ចចាប់ខ្លួនបានជាលើកទី២ មិនមានការយោគយល់បានត្រឡប់ទៅផ្ទះវិញ ដោយងាយស្រួលបែបនេះទេ ៕