ភ្នំពេញ៖ ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ២០២០ សហព័ន្ធ Mobile World Group (Hose: MWG) ដែល​ជា​ក្រុមហ៊ុន​ស្ថិត​ក្នុង​លំដាប់​ក្រុម​ហ៊ុន​លក់​រាយធំ​ជាង​គេទាំង​១០០​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​​ធ្វើ​ការប្រកាសកម្មវិធី​អបអរ​ការ​បើក​សម្ពោធ​បាន​ចំនួន ២០​សាខា Bluetronics នៅ​ក្នុង​រាជធានី​ភ្នំពេញ ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ក្នុង​គម្រោង​ពង្រីក​បណ្ដាញ​របស់​ខ្លួន​ឲ្យ​ពេញ​ផ្ទៃ​ប្រទេស។ ឈាន​ជើង​ចូល ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ ២០១៧ អាជីវកម្មលក់រាយមួយនេះមិនដែលបន្ថយការតាំងចិត្តក្នុងការបំពេញតម្រូវការក្នុងស្រុកមួយនេះឡើយ។ ឈ្មោះ​ដំបូង​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ហៅ​ថា BigPhone ដែលមាន​លក់​ទូរស័ព្ទ ថេបប្លេត និង​គ្រឿង​បន្លាស់​ផ្សេង​ៗ។ យ៉ាងណាក៏ដោយ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ផ្លាស់​ប្ដូរ ដោយ​ឃើញ​ពី​សក្ដានុពល​នៃ​ហាង Bluetronics ដែល​មាន​រួម​បញ្ចូល​ការ​លក់​ដូច​ជា បរិក្ខា​អេឡិចត្រូនិក ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកខោអាវ ល. និង​ទូរស័ព្ទក៏ត្រូវបាន​រួម​បញ្ចូល​ក្នុង​ហាង​តែ​មួយ។ ទម្រង់សមាហរន្តកម្ម ដែលមានទំហំ​ហាង​ធំ​ជាង​មុន ដែល​អាច​ផ្ដល់​ឲ្យ​អតិថិជន​​មានជម្រើស​ច្រើន​ជាង​មុន។

ទន្ទឹម​នឹង​ការ​ពង្រីក​ទំហំ​ហាង​ធំ​ជាង​មុន រាល់​សាខា Bluetronics គឺត្រូវ​បាន​តុបតែង​ផលិតផល​​ដោយ​ផ្នែក​ផ្សេង​ៗ​គ្នាទៅតាមក្រុមនៃផលិតផល ដែល​ធ្វើ​ឲ្យ​អតិថិជន​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​យក​នូវជម្រើសដែល​ត្រូវ​ចិត្ត ​ចំណាយ​ពេល​និង​កម្លាំង​តិច។ ក្រុមហ៊ុនក៏បានផ្តល់ជូននូវសេវាកម្មក្រោយពីការលក់ ដោយធ្វើការដឹកជញ្ជូន និងតម្លើងមិនគិតថ្លៃ ដែលជាសកម្មភាពអាជីវកម្មដំបូងបំផុតនៅលើទីផ្សារ។

ទោះបីជាក្នុងកំឡុងនៃការរីករាលដាលនៃជំងឺ Covid 19 Bluetronics នៅតែបន្តដំណើរអាជីវកម្មយ៉ាងរហ័ស ដែលធ្វើមានការភ្ញាក់ផ្អើលដល់ដៃគូរអាជីវកម្ម និងអ្នកប្រើប្រាស់មានការពេញចិត្តជាក្រៃលែង។ ក្រោយ​ពេល​សម្រេច​បាន ២០​សាខា ក្រុមហ៊ុន​បាន​មាន​គម្រោង​ពង្រីកសាខា​របស់​ខ្លួន​ឲ្យ​បាន​ ៥០​សាខា​នៅ​មុន​បំណាច់​ឆ្នាំ ដើម្បី​គ្រប​ដណ្ដប់​ទៅបណ្តា​ខេត្ត​ផ្សេង​ៗ​រួម​មាន ខេត្ត​សៀមរាប​​ ខេត្ត​ព្រះសីហនុ ដោយ​មិន​គ្រប​ដណ្ដប់​តែ​រាជធានី​ភ្នំពេញ​នោះ​ឡើយ។ សម្រាប់​ទី​ផ្សារ​ប្រទេស​កម្ពុជា យើងអាច​និយាយ​បាន​ថា ចំនួន​សាខា​របស់​យើង​ខ្ញុំ​គឺ​មាន​ច្រើន​ជាង​គេ ដោយ​អាច​ស្មើ​​នឹង​ចំនួន​អាជីវកម្មលក់រាយដ៏ទៃរួមបញ្ជូលគ្នា។ នៅ​ពេល​ពង្រីក​បាន​គ្រប់​ចំនួន៥០​សាខា Bluetronics នោះមានន័យថាក្រុមហ៊ុននឹង​ទទួល​បាន​៥០​%​នៃ​​ទីផ្សារ​អេឡិចត្រូនិចក្នុង​ប្រទេស​កម្ពុជា។

ការសន្យារបស់អាជីវកម្មលក់រាយរបស់យើងខ្ញុំ គឺជាការវិនិយោគរយៈពេលវែង។ ក្រុមហ៊ុនគឺបានធ្វើការបង់ពន្ធផលិតផល គោរពទៅតាមច្បាប់និងគោលនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។ ពួក​យើង​មាន​ការ​តាំង​ចិត្ត​ផ្ដល់​ជូន​ផលិតផលសុទ្ធ សេវាកម្មដែល​មាន​ស្ដង់​ដា​ខ្ពស់ ក្រៅ​ពី​ភាព​ងាយស្រួល និងការ​យក​ចិត្ត​ទុកដាក់ ទៅ​លើ​បទ​ពិសោធន៍​ទិញ​ទំនិញ​របស់​អតិថិជន ទៅ​ដល់​អ្នក​គ្រប់​គ្នា។ ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​អោយ​កាន់​តែ​ប្រសើរ Bluetronics ត្រូវ​បាន​បង្កើត​នៅ​ក្នុង​ស្រុក មាន​ន័យ​ថា ក្រុមហ៊ុន​កំពុង​បង្កើត​ឱកាស​ការងារ​ជាច្រើន ទៅ​ដល់​យុវជន​កម្ពុជា។ ​បរិយាកាស​ការងារ​ដែល​ស្មើ​ភាព​ តម្លាភាពក្នុង​ការ​ឡើង​តំណែង​ត្រូវ​បាន​ដាក់​ជា​អទិភាព។ សម្រាប់​ដៃ​គូ​អាជីវកម្ម Bluetronics បាន​ស្វែង​រក​​ការ​បង្កើត ចំណង​មិត្តភាពដ៏​រឹង​មាំ ដើម្បី​ទទួល​បាន​នូវ​សមូហភាព​នៃ​ផលប្រយោជន៍​ របស់​ភាគី​ទាំង​សង​ខាង។

“ក្នុង​នាម​ជា​អាជីវកម្មលក់​រាយ និង​ជា​ដៃ​គូ​ដែល​អាច​ជឿទុក​ចិត្ត​បានម្នាក់ យើង​ខ្ញុំ​ព្យាយាម​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ផ្ដល់​សេវា​ដែល​ល្អ​បំផុត និង​ចំណង​មិត្ត​ភាព​យូរ​អង្វែង​នៅ​គ្រប់​ទិស​ទី​ដែល​យើង​ទៅ​ដល់។ Bluetronics គឺ​ជា​បទ​ពិសោធន៍​ទី​១ របស់​យើង​ខ្ញុំ​នៅ​ខាង​ក្រៅ​ប្រទេស​វៀតណាម ដូច​នេះ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ជា​ទីផ្សារ​ដ៏​សំខាន់​មួយ។ ភាពជោគជ័យ​ក្នុង​ទីផ្សារ​មួយ​នេះ គឺ​មាន​អត្ថន័យ​ជ្រាលជ្រៅ​បំផុត​សម្រាប់​យើង​ខ្ញុំ​ដើម្បី​គម្រោង​ពង្រីក​ទៅ​ទីផ្សារ​ដែល​មាន​សក្ដានុពល​ផ្សេង​ទៀត។ ប្រសាសន៍​លោក Doan Van Hieu Em នាយក​ប្រតិបត្តិ​នៃ​សហព័ន្ធ Mobile World។ “ដៃ​គូ​របស់​យើង​ខ្ញុំ​ផ្ដល់​ជំនួយ​ដើម្បី​យើង​ខ្ញុំ​អាច​ពង្រីក​ខ្លួន​នៅ​ទីផ្សារ​​អន្តរជាតិ ហើយ​ពេល​នេះ​យើង​កំពុង​តែ​ស្ថិត​នៅ​លើ​វិថី​ពង្រីក​ខ្លួន​នេះ​ហើយ” លោក​បន្ថែម។

សហព័ន្ធ​ពាន់​លាន​​ដុល្លារ​សហរដ្ឋ​អាមេរិក Mobile World Investment Corporation (MWG) ដែល​មាន​ប្រភព​ពី​ប្រទេស​វៀតណាម មាន​ខ្សែ​បណ្ដាញ ៤០០០​សាខា ទូទាំង​ប្រទេស។ ក្រុមហ៊ុន​យើង​ខ្ញុំ​មាន​បុត្រ​សម្ព័ន្ធ​​លក់​រាយ​ជា​ច្រើន​មុខ​រួម​មាន thegioididong, Dienmayxanh, Bachhoaxanh និង​គេហទំព័រ​លក់​អនឡាញ​ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​គេ​សម្រាប់​បុត្រ​សម្ព័ន្ធ​នីមួយៗ។ ជំនួញ​របស់ MWG មាន​យ៉ាង​សម្បូរបែប​ដោយ​រួម​មាន ផលិតផល​អេឡិចត្រូនិក រហូត​ដល់​គ្រឿង​ទេស ផ្ដល់​សេវាកម្ម​ពី​ក្រុង ដល់​តំបន់​ជនបទ។ ក្រុមហ៊ុន​ដែល​មាន​វ័យ​១៦​ឆ្នាំ និង​ត្រូវ​បាន​ដាក់​ចូល​ទីផ្សារ​ភាគហ៊ុនទីក្រុង ហូជីមិញ​នៅ​ក្នុង​ឆ្នាំ ២០១៤ បាន​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ភាគ​ហ៊ុន​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំជាង​គេ​ទាំង​៣០​នៅ​លើ​ទីផ្សារ។ ក្រុមហ៊ុន​បាន​រក​ចំណូល​បាណ​៤.៤​ពាន់​លាន​ដុល្លារ​អាមេរិក និង​ចំណេញ ១៦០លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩។ MWG ក៏​បាន​ឈ្នះ​ពាន​ក្រុមហ៊ុន​ដែល​លូតលាស់​លឿន​បំផុត យោង​តាម World Economic Forum (WEF) និង​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំបំផុតទាំង​១០០​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​។ ក្រុមហ៊ុន​ក៏​ទទួល​បាន​ពាន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ជាច្រើន​ផង​ដែរ។

ហេតុនេះ​ហើយ Bluetronics នៅ​ពេល​នេះ​គឺមាន​តែ​មួយ​គត់ ហើយ​ជំនួស​ឲ្យ​ឈ្មោះ BigPhone កាល​ពី​មុន៕