ម៉ាឡេស៊ី៖ ក្មេងស្រីអាយុ​០៦ឆ្នាំ ម្នាក់ត្រូវបានឡានកិនចំក្បាលស្លាប់នៅនឹងមុខផ្ទះ ខណៈពេលដែលនាងកំពុងជិះកង់លេង នៅឯ Bandar Cacar Baru Paka, Dungun, ម៉ាឡេស៊ី ។ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣ ថ្ងៃត្រង់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ។

យោងតាមលោក Harian Metro អធិការនគរបាលស្រុក Dungun លោកអគ្គនាយក Baharudin Abdullah បានបញ្ជាក់ថារបាយការណ៍ទាក់ទងនឹងឧប្បត្តិហេតុនេះ បានកត់ត្រាទុករួចរាល់ហើយ ។ គាត់ក៏មានប្រសាន៍ថា បុរសដែលនៅពីក្រោយសំណុំរឿងនេះ ជាអ្នកបើកអាជីវកម្មធូរេន នៅតាមផ្លូវជិតផ្ទះកុមារីរងគ្រោះ អាយុ៥៩ឆ្នាំ ។

ឪពុកម្តាយក្មេងស្រីរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ នាងកំពុងជិះកង់លេងជាមួយមិត្តភក្តិ០២​នាក់ជុំវិញផ្ទះរបស់នាង ខណៈដែលម្ចាស់ឡានធ្វើដំណើរឆ្លងកាត់ទីនោះដើម្បីទៅបន់ស្រន់នៅវិហារ សូរ៉ា ។ នៅពេលកំពុងបើកឡាន កុមារី០៦ឆ្នាំ រូបនេះបានចេញពីរបងផ្ទះរបស់នាងភ្លាមៗ ដែលជាហេតុធ្វើអោយអ្នកបើកបរមិនអាចចាប់ហ្រ្វាំងទាន់ ក៏ជ្រុលទៅប៉ះនិងក្មេងស្រី ។ ភ្លាមៗឪពុកម្តាយរបស់នាងក៏ប្រញាប់បញ្ជូននាងទៅកាន់គ្លីនិកសុខភាព ប៉ាកា ក្បែរនោះដែរ ប៉ុន្តែជាអកុសលនាងបានស្លាប់បាត់ទៅហើយ ។

លោកអធិការ បានបន្ថែមទៀតថា សាកសពរបស់កុមារត្រូវបានយកទៅធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យ Dungun ដើម្បីធ្វើការស៊ើបអង្កេតបន្ត ។

នេះជាមេរៀនមួយសម្រាប់ឪពុកម្តាយទាំងឡាយ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការមើលកូនរបស់អ្នកជានិច្ចនៅពេលពួកគេលេង រឺចេញក្រៅ ដូចជាសោកនាដកម្មមួយនេះអញ្ចឹងដែរ វាអាចនឹងកើតឡើងបានគ្រប់ពេល និងគ្រប់ទីកន្លែងទាំងអស់ ។
ប្រភព៖​ worldofbuzz