ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសឥណ្ឌូនេស៊ី និយាយថា វាមិនមែនស្ថិតក្នុងជំហរដើម្បីចាត់វិធានការបន្ថែមទៀតលើការជម្រុញរបស់សហរដ្ឋអាមេរិកក្នុងការធ្វើឱ្យមានការវិលត្រឡប់នៃការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទាំង អស់លើប្រទេសអ៊ីរ៉ង់នោះទេ ព្រោះគ្មានការឯកភាពគ្នានៅក្នុងស្ថាប័នដែលមានសមាជិក ១៥ រូប។

សមាជិកក្រុមប្រឹក្សាចំនួន ១៣ រូប បានបង្ហាញការប្រឆាំងរបស់ពួកគេដោយលើកហេតុផលថាចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោន គឺចាត់ទុកជាមោឃៈ ព្រោះ ក្រុងវ៉ាស៊ីងតោនកំពុង ប្រើប្រាស់ដំណើរការដែលបានព្រមព្រៀងក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោក ដែលសហរដ្ឋអាមេរិកបានលាឈប់កាលពី ២ ឆ្នាំមុន។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ របស់ប្រទេសឥណ្ឌូនេស៊ី លោក Dian Triansyah Djani បានឆ្លើយតបនឹងសំណួរពី ប្រទេសរុស្ស៊ី និងចិន ស្តីពី បញ្ហានេះក្នុងអំឡុងកិច្ចប្រជុំមួយស្តីពី មជ្ឈឹមបូព៌ា។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Kelly Craft បានវាយបកវិញបន្ទាប់ពីលោក Djani ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិបាននិយាយដោយនិយាយថា លោស្រីសូមបញ្ជាក់ឱ្យច្បាស់ថា រដ្ឋបាល លោក Trump មិនមានការភ័យខ្លាចក្នុងការឈរ ជាមួយបញ្ហាបញ្ហានេះនោះទេ។

លោកស្រីគ្រាន់តែសោកស្តាយដែលសមាជិកផ្សេងទៀតនៃក្រុមប្រឹក្សានេះបានវង្វេងផ្លូវហើយពេលនេះពួកគេបានឈរនៅជាមួយក្រុមភេរវករ។ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថាលោកបានផ្តើមដំណើរការ ៣០ថ្ងៃ ដើម្បីធ្វើការដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញទាំងអស់លើប្រទេសអ៊ីរ៉ង់ដោយដាក់ពាក្យ បណ្តឹងជាមួយក្រុមប្រឹក្សាដែលចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថាបានរំលោភកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ ។

លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរុស្ស៊ីអង្គការសហប្រជាជាតិ របស់ប្រទេសរុស្ស៊ីបាននិយាយថា លោកសង្ឃឹមថាសហរដ្ឋអាមេរិក នឹងបញ្ឈប់ការប៉ុនប៉ងទណ្ឌកម្ម លើប្រទេសអ៊ីរ៉ង់ឡើងវិញដែលមិនត្រឹមតែខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងមិននាំទៅរកការទទួលបានលទ្ធផលដែលសហរដ្ឋអាមេរិករំពឹង ទុកនោះឡើយ។

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយថាបំណងដោយគ្មានមូលដ្ឋានច្បាប់របស់លោក Pompeo និងធ្វើឱ្យសហរដ្ឋ អាមេរិកនៅឯកោម្តងទៀត។ អ្នកនាំពាក្យទទួលបន្ទុកបេសកកម្មរបស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា វាគឺស្ថិតនៅលើ មូលដ្ឋានច្បាប់ដ៏រឹងមាំ ដើម្បីផ្តួចផ្តើមការដាក់ទណ្ឌកម្មឡើងវិញ ហើយការពិតសមាជិកក្រុមប្រឹក្សាមួយចំនួនបានសម្តែងការមិនយល់ស្រប មិនមានឥទ្ធិពលផ្នែកច្បាប់ណាមួយឡើយ។