ការបណ្តាក់ទុនដោយប្រថុយប្រថានរួមគ្នារបស់ជនជាតិជប៉ុនកំពុងបោះជំហានថ្មី ដើម្បីជំរុញការចែករំលែករថយន្ត។ សេវាកម្មជួលរថយន្តផ្តល់ជូនអ្នកធ្វើដំណើរ ដែលមានបំណងជៀសវាងការដឹកជញ្ជូនសាធារណៈក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីត-19។ DeNA Sompo Mobility ជួលរថយន្តដល់បុគ្គលម្នាក់ៗ ដែលបន្ទាប់មកអាចចែករំលែកវាជាមួយអ្នកដទៃទៀត។

មន្ត្រីក្រុមហ៊ុនបានប្រាប់ព័ត៌មាន NHK ថាពួកគេមានផែនការផ្តល់ប្រាក់កម្ចីដល់អតិថិជន ប្រចាំខែរហូតដល់ ៤០,០០០ យ៉េនឬប្រហែល ៣៨០ ដុល្លារ។ ការលើកទឹកចិត្តត្រូវបានផ្តល់ជូនតាមលក្ខខណ្ឌដែលអតិថិជនផ្តល់នូវរថយន្ត ដែលជួលរបស់ពួកគេសម្រាប់កម្មវិធីចែករំលែករថយន្តរបស់ក្រុមហ៊ុន ជាមួយអ្នកដំណើរដ៏ទៃទៀត។

ក្រុមហ៊ុនជឿជាក់ថាអ្នកធ្វើដំណើរកាន់តែច្រើន ចាប់អារម្មណ៍ក្នុងការចែករំលែករថយន្ត ដោយមើលឃើញថាវាជាមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព ជាង ការធ្វើដំណើរតាមរថភ្លើង និងរថយន្តក្រុង ក្នុងពេលមានជំងឺរាតត្បាត។ ក្រុមមន្រ្តីក៏បានចង្អុលបង្ហាញ ថាមិនដូចម្ចាស់រថយន្តទេ អ្នកបើកបរនិងអ្នកដំណើរនឹងមិនមានបន្ទុកចំណាយលើការថែទាំរថយន្តឡើយ។