ជប៉ុន៖ ដោយសារតែប្រជាពលរដ្ឋជប៉ុនម្នាក់ៗ មានសេចក្ដីភ័យព្រួយជាមួយវីរុសរាតត្បាតកូវីដ ១៩​ ដូច្នេះទើបថ្មីៗនេះក្រុមហ៊ុនមួយនៅប្រទេសជប៉ុនបានដាក់បង្ហាញកម្មវិធីភ័យរន្ធត់ដែលអាចបំបាត់ភាពតានតឹងបាន ដែលកម្មវិធីនោះ តម្រូវឲ្យអតិថិជនដេកក្នុងក្ដាមឈូស ព្រមទាំងស្ដាប់រឿងនិទានខ្មោច និងមានការបន្លាចពីសំណាក់តួសម្ដែងខ្មោចផងដែរ ។​

កម្មវិធីនេះមានឈ្មោះថា Scare Squad ហើយអតិថិជនដែលចង់បានបទពិសោធន៍មួយនេះ ត្រូវបង់ប្រាក់ម្នាក់ ៨ដុល្លារ សម្រាប់ដេកក្នុងមឈូស ស្ដាប់រឿងនិទានខ្មោច រយៈពេល ១៥នាទី ។ សម្រាប់មឈូសនោះមានប្រវែង ២ម៉ែត្រ និងដាក់គម្លាតឆ្ងាយពីគ្នា ។

លោក Kazushiro Hashiguchi អាយុ ៣៦ឆ្នាំ ជាអតិថិជនម្នាក់បាននិយាយថា “ខ្ញុំបានរកឃើញវិធីដើម្បីបន្ថយភាពតានតឹងឥឡូវនេះខ្ញុំមានអារម្មណ៍ធូរស្បើយណាស់” ៕

ប្រភព៖ 2sao