ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះមានបុរសម្នាក់បានអះអាងខ្លួនជាអ្នកននិពន្ធ ដោយកំពុង​បោះពុម្ព​សៀវភៅ​ ជាភាសា​អង់គ្លេស​តែ​ សរសេរជា​ សូរសព្ទ​​ខ្មែរ​ ដាក់​លក់ជាសាធារណៈ​ និង បង្ហោះ​លក់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ Dara Ly Book ទៀតផង​ ។

ជាមួយគ្នានេះដែរការបោះពុម្ព​សៀវភៅ​បែបនេះ​ត្រូវ​បាន​អ្នក​អភិរក្ស​អក្សរ​សាស្រ្ត​ខ្មែរ​ ក៏ដូចជាមហាជនគ្រប់បណ្ដាជាន់ថ្នាក់បានយល់ឃេីញថា​ នឹងធ្វើ​អោយ​ក្មេង​ៗជំនាន់ក្រោយកាន់តែភ្លេចប្រេីប្រាស់​អក្សរ​សាស្រ្ត​ជាតិរបស់ខ្លួន​ ។ ជាពិសេស​បច្ចុប្បន្ន​ នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ មានបងប្អូន​មួយចំនួន​មិនសរសេរអក្សរខ្មែរទេ​ តែ​សរសេរអក្សរ​អង់គ្លេស​តែ​សូរសព្ទ​ខ្មែរ​វិញ​ ។

ដូច្នេះ​សូមសមត្ថកិច្ច​នគរបាល​ក្រសួង​មហាផ្ទៃ​ និង​ ក្រសួង​ព័ត៌មាន​ និង​ ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ មេត្តា​ពិនិត្យមើល​ករណី​នេះ​ផង​ ។ តេីការបោះពុម្ពនេះ​មានការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ដែរឬទេ​ ?

បើសិនជាមានការបញ្ជាក់ពីគ្រប់ក្រសួងពាក់ព័ន្ធថាមិនមានភាពត្រឹមត្រូវក្នុងការតាក់តែងនិពន្ធសៀវភៅទាំងអស់នោះទេ សូមមេត្តាក្រសួងចាត់វិធានការជាបន្ទាន់ទៅលើយុវជនម្នាក់នោះដើម្បីចៀសវាងកុំឲ្យមានការប្រព្រឹត្តខុសបែបនេះតទៅថ្ងៃមុខទៀត ៕