ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃទី០១​ ខែកក្កដា ឆ្នាំ២០២០ មានពលរដ្ឋខ្មែរឥស្លាមជាង៣០គ្រួសារ បានអះអាងថា ពួកគាត់គឺជាគ្រួសារក្រីក្រនៅក្នុងភូមិចុងកោះសង្កា ត់ផ្សារឆ្នាំង និងនៅក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ចុះហេតុសុំធ្វើប័ណ្ឌក្រីក្រជាមួយលោកមេភូមិចុងកោះ តែលោកមេភូមិនិយាយថាចាំវគ្គក្រោយទៅ ពេលនេះអស់ទៅហើយ ដែលជាក់ស្ដែងអ្នកដែលមានប័ណ្ឌក្រីក្រកាន់ក្នុងដៃគឺជាពលរដ្ឋដែលមានជីវភាពធូរធារ មានឡាន ផ្ទះធំៗ ទៅវិញ។

យោងតាមការបញ្ជាក់របស់ពលរដ្ឋខ្មែរឥស្លាមទាំងអស់នោះបានឲ្យដឹងថា កន្លងមកពួកគាត់រស់នៅក្នុងភូមិចុងកោះ និងភូមិទី៤ ក្រុងកំពង់ឆ្នាំង ដែលជាជនក្រីក្រពិតប្រាកដ មានចំនួនជាង៣០គ្រួសារ ខ្លះរស់នៅក្នុងកូនខ្ទម ប្រក់ស្លឹក ខ្លះប្រ ក់តង់កៅស៊ូ ខ្លះរស់នៅក្នុងដំបូលទូកតាមមាត់ទន្លេ គ្មានផ្ទះសម្បែងទេ ក្នុងឆ្នាំកន្លងមក និងមកដល់បច្ចុ ប្បន្ន មិនដែលបានទទួលប័ណ្ណក្រីក្រនោះឡើយមិនដឹងមកពីមូលហេតុអី។

យ៉ាងណាមិញមានលោកអ៊ុំម្នាក់ ជាសង្គ្រាជវិហារអ៊ីស្លាម ភូមិចុងកោះ ឈ្មោះ ម៉ាត់ មាណ អាយុ៧៦ឆ្នាំបាននិយាយប្រាប់ថា៖ ពីមុនមកគាត់រស់នៅលើទូកបណ្ដែតទឹក ក្រោយពីគេអោយបន្លាស់ទីឡើងមករស់នៅលើគោក គាត់មានតែកូនខ្ទមតូច១នៅទីនេះ ហើយក្នុងពេលថ្មីៗនេះ បានគាត់ទៅសុំលោកមេភូមិចុងកោះធ្វើបានក្រីក្រ មេភូមិប្រាប់ថា ចាំវគ្គក្រោយទៅវិញ 

លោកអ៊ុំបានបញ្ជាក់ទៀតថា នៅក្នុងភូមិចុងកោះមានខ្មែរអ៊ីស្លាមក្រីក្រពិតប្រាកដប្រមាណជាង២០គ្រួសារដែលមិនបានធ្វើប័ណ្ណក្រីក្រ ហេតុនេះគាត់សំ ណូមពរដល់អាជ្ញាធរភូមិ សង្កាត់ ក្រុង មេត្តាជួយធ្វើប័ណ្ណក្រីក្រឲ្យអ្នកក្រីក្រពិប្រាកដដែលឃ្លានដូចគាត់ផង 

ពាក់ពន្ធជុំវិញនឹងការលើកឡើងខាងលើនេះ  ក្រោយពីប្រជាពលរដ្ឋ បានមានប្រតិកម្មកាលពីល្ងាចថ្ងៃទី៣០ខែមិថុនា  កន្លងទៅនិងក្រោយពីក្រុមអ្នកកាសែតបាន អន្តរាគមន៍ទៅលោកអភិបាលក្រុង និងលោកអភិបាលខេត្តរួចមក  នៅយប់ថ្ងៃទី៣០ ខែមិថុនា និងនៅព្រឹកថ្ងៃទី០១ ខែកក្កដា  លោក ទូច សារ៉េត ហៅទុយមេភូមិចុងកោះបានដើរប្រាប់ប្រជាពលរដ្ឋក្រីក្រ អោយទៅដាក់ពាក្យស្នើសុំប័ណ្ណក្រីក្រនៅផ្ទះលោកដើម្បីសុំសំភាសធ្វើប័ណ្ណក្រីក្រទៅតាមប្រភេទដោយជាក់ស្តែង 

ដោយឡែកសមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំងលោកស្រី កងឡង់ឌី ហើយក៍ជាអ្នកទទួលធ្វើការងារធ្វើបណ្ណ័ក្រីក្រក្នុងសង្កាត់ផ្សារឆ្នាំង បាននិយាយតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០១ ខែកក្កដា នេះថា៖ នៅក្នុងភូមិចុងកោះពេលនេះប្រជាពលរដ្ឋមានប័ណ្ណក្រីក្រចំនួន៧៩ គ្រួសារ ក្នុងនោះ៧៥គ្រួសារ ជាអ្នកមានប័ណ្ណក្រីក្រពីឆ្នាំចាស់  ចំណែក៤គ្រួសារទៀតបានសំភាសផ្ដល់ប័ណ្ណក្រីក្រថ្មីនៅក្នុងឆ្នាំ២០២០ នេះ 

ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋថា ប្រជាពលរដ្ឋជាអ្នកមាន ចំនួន៣គ្រួសារ មានផ្ទះក្បឿងធំ មានឡានមានម៉ូតូជិះ បែរជាបានប័ណ្ណក្រីក្រនោះ  លោកស្រី បានបញ្ជាក់ថា ការពិតគ្រួសារ១មានផ្ទះក្បឿងធំនោះ គឺជាផ្ទះរបស់ឪពុកគាត់ និងរស់ក្នុងបន្ទុកឪពុក ចំណែករថយន្តមួយគ្រឿងនោះ គឺជារថយន្តដែលប្អូនគាត់ទិញឲ្យជិះសំរាប់ដឹកអីវ៉ាន់លក់ដូរ មិនមែនជារថយន្តរបស់គាត់មានលុយទិញនោះទេ  

ចំណែកប្រជាពលរដ្ឋ១គ្រួសារទៀត មានផ្ទះធំៗគឺជាស្ត្រីមេម៉ាយដែលប្ដីទើបនឹងស្លាប់ មានផ្ទះធំមែនតែក្រអត់អីហូបទេ  និងគ្រួសារក្រីក្រ១ទៀត គឺជាគ្រួសារមនុស្សចាស់ឈឺក្រីក្រពិតមែន  គឺគ្រួសារទាំង៣ខាងលើនេះ  ជាសាច់ញាតិលោកអតីត អនុភូមិដែលគាត់បានធ្វើប័ណ្ណក្រីក្រអោយ តែពេលនេះលោកអនុភូមិនោះបានស្លាប់ទៅហើយ 

ដូច្នេះចំពោះគ្រួសារទាំង៣ខាងលើនេះ  ក្រុមប្រឹក្សាសង្កាត់ និងធ្វើការពិនិត្យសិក្សាឡើងវិញ ថាតើត្រូវដកឬត្រូវទុកប័ណ្ណក្រីក្រនោះអោយពួកគាត់។

លោកស្រី​ កងឡង់ឌី សមាជិកក្រុមប្រឹក្សាសង្កាត់ បានបញ្ជាក់ទៀតថា  កន្លងមកពេលក្រុមការងារសង្កាត់ចុះពិនិត្យប្រជាពលរដ្ឋក្រីក្រក្នុងភូមិ ពួកគាត់ខាងលើនេះ បានធ្វើចំណាកស្រុកទៅរកស៊ីឆ្ងាយៗ មិននៅក្នុងមូលដ្ឋានទេ ទើបក្រុមការងារមិនអាចហៅមកសំភាសធ្វើប័ណ្ណក្រីជូនពួកគាត់បាន 
ប្រភព៖​ កម្ពុជាថ្មី