ភ្នំពេញ៖ ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់ការសិក្សាស្រាវជ្រាវដោយយកទ្រឹស្តី ផ្សារភ្ជាប់ការអនុវត្ត, ឲ្យទៅជាគម្របព្រៃឈើដែលមានពូជឈើគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើរយៈពេល៦ឆ្នាំ ដាំឲ្យបាន ១លានដើម, ប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍៣ ប្រភេទ គឺទេសចរណ៍បរិស្ថាន ទេសចរណ៍វប្បធម៍ និងទេសចរណ៍ សិប្បនិម្មិត។

យ៉ាងណាមិញមុននេះបន្តិចយោងតាមការបង្ហោះរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានរៀបរាប់ឲ្យដឹងថា៖«ថ្ងៃចន្ទ ទី២៩នេះ យើងបានដើរល្បាតព្រៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប យើងនៅតែឃើញមានសកម្មភាពកាប់ឈើជាបន្តបន្ទាប់។ ចំណែកកូនឈើដែលយើងបានដាំកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០កន្លងមកនោះមានការលូតលាស់ល្អ»។

https://1.bp.blogspot.com/-P-vD-zt65p8/Xvmg7o4YPCI/AAAAAAAAUaE/pMc1e4LtQL8Exz5IYlatiV4SRPbdozDtACLcBGAsYHQ/s1600/Annotation%2B2020-06-29%2B150529.jpgគួរជម្រាបថា ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតលើងដោយព្រះរាជក្រិត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ បើគិតមកដល់ពេលនេះឧទ្យានមានអាយុកាលជាង៤ឆ្នាំហើយ។ ឧទ្យាននេះមានតំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃកេរដំណែលប្រវត្តិសាស្ត្របុរាណវត្ថុ និងជាតិពន្ធុ ដែលអាចបំរើឲ្យមុខងារក្នុងបរិស្ថាន ព្រៃឈើវប្បធម៍ ប្រវត្តិសាស្រ្តនិងទេសចរណ៍យ៉ាងប្រសើរ ៕