ខេត្តព្រះសីហនុ៖ មន្ត្រីមូលដ្ឋានស្រុកស្ទឹងហាវបានប្រាប់ថា ត្រីផ្សោតធំមួយក្បាលដែលមានទម្ងន់ធ្ងន់យ៉ាងតិចប្រហែល១០០គីឡូក្រាម ឃើញងាប់អណ្តែតមកលើដីឆ្នេរកែវផុស​ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩​ ខែមិថុនា ឆ្នាំ២០២០។

ភ្លាមៗគេនៅមិនទាន់ដឹងពីមូលហេតុ ដែលនាំអោយត្រីផ្សោតសមុទ្រនេះងាប់នៅឡើយ រង់ចាំខាងជំនាញជលផលចុះមកត្រួតពិនិត្យ៕
ប្រភព៖ ហ៊ុយ ប៊ុនឡេង