រាជធានីភ្នំពេញ: យោងតាមហ្វេសប៊ុក របស់លោកតាន់ គឹមសួរបង្ហោះនៅមុននេះបន្តិចបានឲ្យដឹងថាដើម្បីជូនជាដំណឹងទៅដល់អ្នកដែលកំពុងតែប្រព្រឹត្តបទល្មើសព្រៃឈើនៅតំបន់ឱរ៉ាល់ទាំងអស់គ្នាឲ្យបានជ្រាបថា (អ្នកកាប់ឈើ១ចំនួនធំគឺជាអ្នកតាមដានសកម្មភាពរបស់ខ្ញុំ) ។

លោកតាន់ គឹមសួរ បន្តថា” ខ្ញុំកំពុងតែសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសសហគមន៍ព្រៃឈើឱរ៉ាល់តែម្តង នឹងមានវិធានការក្តៅចំពោះគោយន្តដឹកឈើ និងបទល្មើសព្រៃឈើជាក់ស្តែងនាដើមខែក្រោយនេះហើយ ដូចនេះហើយ បើបងប្អូនមាននៅសល់ឈើដែលកាប់ហើយមិនទាន់បានដឹកចេញទេ សូមធ្វើការដឹកចេញឲ្យហើយ ហើយឈប់ចូលមកបន្តទៀត បើមិនដូចនោះទេ ពួកយើងនឹងធ្វើការឃាត់គោយន្តទុក និងចាត់ការតាមនីតិវិធីច្បាប់ជាមិនខាន”៕