ខេត្តបាត់ដំបង៖ ​កសិករ​មួយ​រូប​​គឺ​​​លោក​ គឺម សុផាន់ ​​​មាន​សំណាង​​​បា​ន​៥​លាន​​រៀល ដោយសារ​កូនគឺ​ កុមារា ផាន់ វណ្ណឈីត ដែលទិញទឹកក្រូចអាយស៍កូឡា IZE Cola ១ដប​យក​ទៅ​ញ៉ាំ។

ពលរដ្ឋ​នៅ​ភូមិអូរពងមាន់ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង លោក សុផាន់​ រៀប​រាប់ថា៖ «កូនប្រុសខ្ញុំបានទៅទិញទឹកក្រូចអាយស៍កូឡា IZE Cola មួយដបនៅម៉ោងប្រហែល៦​ព្រឹក ស្រាប់តែបានមួយភ្លែត គេរត់មករកខ្ញុំ ហើយ​ប្រាប់ថា ប៉ាប៉ា ខ្ញុំឈ្នះ​៥​លាន។ ខ្ញុំលឺហើយគ្មានជឿទេ ហើយថា ឈ្នះតែ៥ពាន់សោះមកថា៥លាន។ ដល់តែខ្ញុំយកគម្របមកមើលបានភ្ញាក់ថាឈ្នះមែន»។

លោក សុផាន់ បានឈ្នះរង្វាន់កាលពីថ្ងៃទី​២៦ ខែឧសភា ហើយ​ទឹកប្រាក់នេះដែរ លោកនឹងចាត់ចែងទិញសម្ភារៈសិក្សារសម្រាប់​កូន ពេល​គេ​ចូល​រៀន​វិញ​។

ទឹកក្រូចអាយស៍ IZE ដប និង កំប៉ុងបានដាក់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន រួមមាន​រង្វាន់​ទូរស័ព្ទដៃ​ស្មាតហ្វូន ទឹកប្រាក់សុទ្ធ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង ទឹកក្រូចអាយស៍ជាច្រើនរយរង្វាន់ផងដែរ​ ៕