ភ្នំពេញ៖ ក្រោយផ្លាស់ប្តូរ​សម្បក​វេច​ខ្ចប់​ដ៏ថ្មីសន្លាង​​ ស្រាបៀរ កម្ពុជា បានបន្ថែមរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនរបស់ខ្លួនរួមមានទឹកប្រាក់សុទ្ធ​៥​ពាន់រៀល, ១ម៉ឺនរៀល, ៥​លានរៀល, ៥០លានរៀល, និង​រថយន្ត Porsche ស៊េរីចុងក្រោយជាច្រើនគ្រឿងផងដែរ។

គិត​ត្រឹម១សប្តាហ៍ចុងក្រោយរាប់ចាប់ពីថ្ងៃទី​១១ ដល់​១៨ ខែឧសភា​នេះ ស្រាបៀរ កម្ពុជា បានរកឃើញ និង​ប្រគល់​រង្វាន់ទឹកប្រាក់សុទ្ធ​៥​លានរៀល ដល់អតិថិជននៅស្ទើរគ្រប់តំបន់ក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ​អតិថិជន​ដែល​មាន​សំណាង​ច្រើន​ជាង​គេប្រចាំ​សប្តាហ៍ គឺបានទៅ​លើអតិថិជនដែល​រស់​នៅក្រុងភ្នំពេញ មានចំនួន​១០​នាក់​ និង​មកពី​ខេត្តកណ្តាល​១​នាក់​ កំពង់ចាម​១នាក់​ ប៉ៃលិន​១នាក់​ បន្ទាយមានជ័យ​១នាក់​  ឧត្តរមានជ័យ​២នាក់ ពោធិ៍សាត់​១​នាក់​ កំពង់ធំ​២​នាក់ និង​សៀមរាប​១​នាក់​ផងដែរ។

ពិសាស្រាបៀរ កម្ពុជា សូមកុំភ្លេច​ពិនិត្យមើលក្រវិលកំប៉ុង​ ដើម្បីមានឱកាសឈ្នះរង្វាន់យ៉ាងច្រើន។

សូមពិសាស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ។