ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រឹកនេះកម្ពុជាមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ និងមិនមានករណីជាសះស្បើយផងដែរ ចំនួនអ្នកជាសះស្បើយនៅត្រឹម១១៩នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន ៣នាក់ប៉ុណ្ណោះ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដនៅត្រឹមចំនួន៣នាក់ នៃអ្នកឆ្លងសរុប១២២នាក់ ដដែល៕