ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល បានឲ្យដឹងថា ព្រឹកនេះកម្ពុជាមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ខណៈមានករណីជាសះស្បើយចំនួន២នាក់ថ្មី ដែល ចំនួនអ្នកជាសះស្បើយនៅត្រឹម១១៩នាក់ ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន ៣នាក់ប៉ុណ្ណោះ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដនៅត្រឹមចំនួន៣នាក់ នៃអ្នកឆ្លងសរុប១២២នាក់ ដដែល៕