រាជធានីភ្នំពេញ៖ តន្រ្តីទេសចរណ៍ភេសជ្ជៈប៉ូវកម្លាំងវើក WURK City Concert នៅថ្ងៃទី១២ និង​ទី​១៣​ មីនានេះ នឹងមានការចូលរួមពីកំពូលតារាចម្រៀងស្រី​២ដួង គឺ ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា រួម​នឹង​តារាល្បីៗជាច្រើនទៀត ដើម្បី​នាំ​យក​ភាព​សប្បាយ​រីក​រាយ​មក​​កាន់​អ្នក​គាំ​ទ្រ​នៅខេត្តតាកែវ។

តារាល្បីៗ ដែល​នឹង​កំដ​​រ​អារម្មណ៍​​​​អ្នក​គាំ​ទ្រ​ទាំងអស់​ ជាមួយ​​កំពូលតារាចម្រៀងស្រី​ទាំង​ពីរ​ខាងលើដែរ​នោះ​ រួម​មាន​​លោក នីកូ ឆន សុវណ្ណារាជ ឈីន រតនៈ ឃី សុឃុន លាង សុផាឡែន កែវ សុបញ្ញា ពេជ្រ ថៃ​ និង គឿនភាល័យ។

ការប្រគំតន្រ្តីទេសចរណ៍ដ៏ធំសម្បើមនេះនឹងធ្វើឡើងលើបរិវេណទីធ្លាសណ្ឋាគារខេត្តចាស់ ចាប់ពីម៉ោង៦ល្ងាចតទៅ។ ដូច្នេះសម្រាប់ប្រិយមិត្ត បងប្អូនអ្នកខេត្តតាកែវទាំងអស់ សូមកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីទទួលបានភាពសប្បាយរីករាយ​ និង​គំាទ្រតារាចម្រៀងក្នុងដួងចិត្តរបស់លោកអ្នក។

ទស្សនិកជនដែលមិនបានចូលរួមទស្សនាផ្ទាល់ ក៏អាចទស្សនា​ការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សរស្មីហង្សមាស នៅថ្ងៃទី​១៣ វេលាម៉ោង​៨​យប់តទៅបានផងដែរ៕