រាជធានីភ្នំពេញ៖ នាពេលព្រឹកមិញនេះមានហេតុការណ៏ករណីនារីស្រស់ស្អាតវ័យក្មេង ដែលត្រូវបានស្គាល់ថាជាអតីតតារាម៉ូដែល និងជាតារាសម្តែងមួយរូប ដោយរូបនាងបានលោតសំលាប់ខ្លួនពីលើអាគារខុនដូរ ជាន់ទី៥ ស្លាប់ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។ ហើយកន្លងទៅប៉ុន្មានម៉ោងមុននេះស្រាប់តែធ្លាយវិដេអូរបស់នាងជាច្រើននៅលើបណ្តាញសង្គម ដែលនាងបានជេរប្រទេច ហែកហួរពាក់ព័ន្ធជាមួយឈ្មោះរបស់លោកឧកញ៉ា ល្បីឈ្មោះម្នាក់នៅក្នុងស្រុក ដែលបានធ្វើឲ្យបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនយកមករាយការណ៍ព្រោងព្រៀត។

ដោយឡែកពាក់ព័ន្ធនឹងករណីនេះដែរ  រំលងទៅបានប្រហែល៣០នាទីមុន លោក ហេង ឡុង ដែលជាប្រធានសមាគមន៍មិត្តសិល្បៈ ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួននៅលើបណ្ដាញសង្គមថា៖ «ខ្ញុំបាទសុំបញ្ចេញទស្សនៈផ្ទាល់ខ្លួន សូមបងប្អូនសាធារណជនដែលមិនទាន់បានដឹងរឿងច្បាស់លាស់ សូមកុំយកកេរ្ដិ៍ឈ្មោះរបស់លោកឧកញ៉ា លាង ឃុន មកពាក់ព័ន្ធករណីអត្តឃាតរបស់ស្រ្តីដែលបានលោតពីលើអគារថ្មីៗនេះ ព្រោះគណនីហ្វេសប៊ុកនេះអាចជាគណនីមិនពិត ហើយឃ្លីបវីដេអូនេះមិនបានបញ្ជាក់ថា ការស្លាប់នេះពាក់ព័ន្ធនឹងលោកឧកញ៉ាឡើយ អាចជារូបភាព ឬវីដេអូដែលកាត់ត ហេតុដូច្នេះសូមបងប្អូនកុំទាន់ធ្វើការចែករំលែកជៀសវាងព័ត៌មានមិនពិត។ ខណៈនៅរសៀលថ្ងៃនេះ វីដេអូដែលបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sri Nika ដែលជាស្រ្តីរងគ្រោះក៏បានលុបអស់ហើយដែរ។ ពិត ឬមិនពិត សូមឱ្យមានយុត្តិធម៌ដល់ប្អូនស្រី ខ្ញុំបាទចូលរួមមរណៈទុក្ខក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ហើយក៏សូមវិញ្ញាណក្ខន្ធរបស់ប្អូនស្រីទៅកាន់សុខគតិភព និងសូមកុំឲ្យអភ័ព្វដូចជាតិនេះទៀត» ៕

https://1.bp.blogspot.com/-8HqBQAZtGus/Xmi_Y78V9FI/AAAAAAAAQEE/m6zqoldG2VgP1SS0mmLp_Pr_0GJvbhxbgCLcBGAsYHQ/s1600/gdhfghfg.JPG