ខេត្តបាត់ដំបង៖ ដោយមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្រ្កាបជនសង្ស័យពាក់ព័ន្ធករណីធ្វើចរាចរណ៍រូបិយប័ណ្ណក្លែងក្លាយ និងរក្សាទុកអាវុធខុសច្បាប់ ចំនួន៥នាក់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ជនសង្ស័យទាំង៥នាក់នោះ រួមមាន៖
១-ឈ្មោះ សារ៉ម លី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
២-ឈ្មោះ យៀន រតន: ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
៣-ឈ្មោះ សុប រ៉យ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
៤-ឈ្មោះ សាន់ សំខាន់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ។
៥-ឈ្មោះ វ៉ាន់ វីរ: ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ។

វត្ថុតាងដែលដកហូតបានរួមមាន ៖ ក្រដាសប្រាក់បាត ១០០០បាត (ក្លែងក្លាយ) ចំនួន ៣០សន្លឹក, ក្រដាសប្រាក់បាត ៥០០បាត ក្លែងក្លាយ ) ចំនួន ២៥សន្លឹក ,ក្រដាសប្រាក់បាត ១០០បាត (ក្លែងក្លាយ) ចំនួន ១២សន្លឹក , ក្រដាសប្រាក់បាត ៥០បាត ក្លែងក្លាយ ) ចំនួន ១៥៦សន្លឹក, ក្រដាសប្រាក់ដុល្លារ ១០០ដុល្លារ (ក្លែងក្លាយ) ចំនួន ១៧សន្លឹក, ក្រដាសប្រាក់ដុល្លារ ៥ដុល្លារ ( ក្លែងក្លាយ) ចំនួន 8សន្លឹក , ក្រដាសប្រាក់ដុល្លា ២០ដុល្លាr( ក្លែងក្លាយ ) ចំនួន ២៣សន្លឹក , ក្រដាសប្រាក់ដុល្លារ ១០ដុល្លារ (ក្លែងក្លាយ) ចំនួន ៨៧សន្លឹក , ទូរស័ព្ទដៃចំនួន ៧គ្រឿង , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១គ្រឿង , ម្សៅក្រាមពណ៌ ស ចំនួន ៧ថង់ , កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន , ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ១ , កាំបិតកែច្នៃធ្វើអំពីដែកចំនួន ៣ដើម, ផ្លែរណាងោង ចំនួន១ , ដំបងឈើមានដែកគោល រុំស្គុតពណ៌ខ្មៅចំនួន ១ដើម , ដំបងឈើចំនួន ១ដើម , ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង 1N 6557 និងម៉ូតូមួយគ្រឿងម៉ាកហុងដា អ៊ែរប្លែត ពណ៌ខ្មៅទឹកក្រូចស៊េរីឆ្នាំ ២០១០ ពាក់ផ្លាកលេខកណ្ដាល 1D 2646។

ជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចប្រគល់ទៅឲ្យការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី ៕