រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ ខណៈដែលកំពុងអង្គុយក្នុងរថយន្តតាក់ស៊ី សុខៗ ស្រាប់តែសន្លប់បាត់ស្មារតី បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅចំណុចបេនឡានផ្សារដើមគ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
ស្ត្រីរងគ្រោះឈ្មោះអ៊ុន សយ អាយុ៤០ឆ្នាំ មានលំនៅឋាននៅខេត្តកណ្តាល។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះខាងលើ បានជិះរថយន្តតាក់ស៊ីពីស្រុកកំណើត មករកទិញអីវ៉ាន់នៅផ្សារដើមគ និងបើកថ្នាំនៅមន្ទីរពេទ្យមួយកន្លែង ។ បន្ទាប់មកគាត់ បានឡើងទៅអង្គុយ ក្នុងរថយន្តរង់ចាំត្រឡប់ទៅវិញ លុះមួយសន្ទុះ ស្រាប់តែសន្លប់ស្ដូក ក្នុងរថយន្តតែម្តង បង្កការភ្ញាក់ផ្អើលដល់មនុស្សនៅទីនោះ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះអន្តរាគមន៍ ជួយចាត់ចែងបញ្ជូនស្រ្តីរងគ្រោះទៅមន្ទីរពេទ្យផងដែរ។ សមត្ថកិច្ច បញ្ជាក់ថា ស្រ្តីរងគ្រោះសន្លប់នេះ គឺមកពីហេវហត់អសកម្លាំងពេក រួមផ្សំទាំងនៅក្នុងរថយន្តក្តៅហប់ផង ទើបកើតរឿងបែបនេះ ដោយមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ៕