រាជធានីភ្នំពេញ៖ កសិករម្នាក់ ខំប្រឹងដាំថែទាំបន្លែស្ពៃឡើងញើសហូរដល់កែងជើង តែដឹងអី ពេលស្ពៃធំល្មមប្រមូលផល ស្រាប់តែធ្លាក់ថ្លៃយ៉ាងគំហុក៤០០រៀលត្រឹម១គីឡូ ថែមទាំងគ្មានឈ្មួញមកទិញទៀត ធ្វើឲ្យកសិករជាអ្នកខំប្រឹងដាំ ឆ្អែតចិត្តពេក បានដេកននៀលលើស្ពៃកម្ចេចចោល រួចថតវីដេអូ បង្ហោះផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

https://1.bp.blogspot.com/-hxWEVdTCtY4/XmiYA6KqTII/AAAAAAAAQBw/2wBn5UOIHAQWtsQBbV2T2LWlNZb8fp3pACLcBGAsYHQ/s1600/%25E1%259E%2584%25E1%259E%2590%25E1%259E%258A%25E1%259E%2584%25E1%259E%2590%25E1%259E%258A.JPGយោងតាមគណនីហ្វេសប៊ុក ប៉ែន តៃគួរ ដែលបានបង្ហោះវីដេអូបុរសកសិករម្នាក់ដេកលើស្ពៃ កាលពីថ្ងៃទី០៥ ខែមីនា កន្លងមកនេះ ដោយភ្ជាប់ជាមួយនឹងសំណេរថា «បងខ្ញុំធ្វើបន្លែបានហើយ តែតំលៃផោពេក មានតែដេកលើស្ពៃលេងទៅ ធ្វើម៉េចយើងអ្នកស្រែមានតែទ្រាំទៅ..» ។ តែយ៉ាងណា ម្ចាស់គណនីហ្វេសប៊ុកខាងលើ មិនបានបញ្ជាក់ថា បុរសកសិករដែលដេកលើស្ពៃនោះមានឈ្មោះអ្វីទេ ហើយក៏មិនបានបញ្ជាក់ថា កសិករនោះរស់នៅក្នុងភូមិឃុំណាដែរ។

https://1.bp.blogspot.com/-rhKcbV4rwtg/XmiYA-th6BI/AAAAAAAAQBs/zrLG9AwADs4o7hYXADoxZ8lrLgo5dE93wCLcBGAsYHQ/s1600/%25E1%259E%2590%25E1%259E%2584%25E1%259E%25A0%25E1%259E%258A%25E1%259E%25A0%25E1%259E%2590%25E1%259E%2584.JPGជុំវិញនឹងករណីខាងលើនេះ «KBN» មិនអាចសុំការបញ្ជាក់បន្ថែមពីម្ចាស់គណនីហ្វេសប៊ុកខាងលើ និងបុរសនៅក្នុងវីដេអូ បានទេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖

https://www.facebook.com/khmer.allinone/videos/2517882238479275/