ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្រោយពីមានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តព្រះសីហនុ, សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានចូលរួមសហការត្រួតពិនិត្យទំនិញ ពោះវៀនជ្រូកប្រឡាក់អំបិលសម្រាប់ធ្វើសាច់ក្រក នាំចូលពីប្រទេសចិន ចំនួន៦កុងតឺន័រ របស់ក្រុមហ៊ុន T.B.L.A EX-IM Co.,LTD នៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា កិច្ចសហការត្រួតពិនិត្យទំនិញនាំចូលនេះ គឺអនុវត្តតាម ប្រកាសអន្តរក្រសួងលេខ ៥៧៤ សហវ.បក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រកាសលេខ២៦៣ ព.ណ អ.តពទ.ប្រក ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការកំណត់នីតិវិធីនៃការនាំចូលម្ហូបអាហារ របស់ក្រសួងពាណិជ្ជកម្ម។

តែយ៉ាងណា សមត្ថកិច្ចជំនាញ មិនបានបញ្ជាក់ថា ពោះវៀនជ្រូកប្រឡាក់អំបិល ដែលនាំចូលពីប្រទេសចិនទាំង៦កុងតឺន័រនោះ ខូចគុណភាពឬយ៉ាងណាទេ៕