ខេត្តព្រៃវែង៖ បុរសម្នាក់មានប្រពន្ធនៅខេត្តឆ្ងាយ មកធ្វើបុណ្យស្រុកកំណើតម្ដង ស្រាប់តែជំងឺសរសៃប្រសាទធ្វើទុក្ខ បានទាញកាំបិតផ្គាក់កាប់ប្រហារឪពុកខ្លួនឯងកាំបិត បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ២និង១៦នាទី ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅផ្ទះជនរងគ្រោះ ភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ ។

ជនរងគ្រោះជាឪពុកមានឈ្មោះ ស៊ិន ពៅ អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ជនសង្ស័យឈ្មោះ ស៊ិន ថាវ័ន្ត ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតនៅភូមិឃុំកើតហេតុខាងលើ ។ បច្ចុប្បន្នមានប្រពន្ធរស់នៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

មុនពេលកើតហេតុ ឃាតករជាកូនមានប្រពន្ធនៅខេត្តឆ្ងាយ មកធ្វើបុណ្យស្រុកកំណើត ស្រាប់តែនៅសុខៗ ជំងឺសរសៃប្រសាទធ្វើទុក្ខ ទាញកាំបិតផ្គាក់កាប់ប្រហារឪពុកខ្លួនឯងត្រូវចំក ខងធ្វេងមួយកន្លែង ស្មាស្ដាំមួយកន្លែង បណ្ដាលឲ្យដេកដួលក្នុងថ្លុកឈាម ភ្លាមៗនោះ ជនសង្ស័យមិនបានរត់គេចទៅណសាទេ គឺនៅអង្គុយមើលឪពុកខ្លួនប្រកាច់រហូតដល់ដាច់ខ្យល់ស្លាប់។ មូលហេតុ៖ ជនបង្កមានសតិមិនគ្រប់ (ជំងឺសរសៃប្រសាទ)។

ក្រោយពេលកើតហេតុ សូម្បីសមត្ថកិច្ចឃាត់ខ្លួនសួរនាំ ក៏ជនសង្ស័យមិនព្រមនិយាយស្ដីអ្វីដែរ តែយ៉ាងណា សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕