រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង៤២នាទីព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ភរិយារបស់តារាចម្រៀង នី រតនា សម្រាលបានកូនស្រីម្នាក់ ប្រកបដោយសុវត្ថិភាព និងសុខភាពល្អ។

តារាចម្រៀង នី រតនា បានបង្ហោះរូបកូនស្រី ដោយភ្ជាប់ជាមួយនឹងសំណេរថា «ស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាតព្រះនាងតូចរបស់ប៉ា។ កូនស្រី ឈ្មោះ នីវណ្ណ មែលឡានី ហៅ មែល ( MEL )។ កូនស្រីកើតថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០:៤២នាទីព្រឹក ទម្ងន់៣.៣៦ Kg។ អរគុណអ៊ំ ពូមីង ពុកម៉ែ បងប្អូនសម្រាប់ការព្រួយបារម្ភ និងការជូនពរ ពេលនេះ mommy និង baby Mel មានសុវត្ថិភាព និងមានសុខភាពល្អ»៕