ប្រទេសអាមេរិក៖ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ អនុប្រធានាធិបតីលោក Mike Pence​ បានថ្លែងឲ្យដឹងថា សេត​វិមាន​ពិតជា​ទទួល​ស្គាល់​ថា សហរដ្ឋអាមេរិក​ពុំ​មាន​ឧបករណ៍​ធ្វើតេស្ត​ជំងឺ​ COVID-19 គ្រប់គ្រាន់ ​ខណៈ​ករណី​ឆ្លង​ជំងឺ​នេះ​បាន​កើន​ឡើង​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ទាំង​២ ​របស់​សហរដ្ឋអាមេរិក​។ លោកបានបញ្ជាក់ថា ​រដ្ឋបាល​លោក​ Trump​ នឹង​មិន​អាច​បំពេញ​តម្រូវ​កា​រ​វត្ថុបំណង​របស់​ខ្លួន ក្នុង​ការ​បញ្ជូន​ឧបករណ៍​ធ្វើតេស្តសម្រាប់​មនុស្ស​ចំនួន ​១​លាន​នាក់​នៅ​សប្ដាហ៍​នេះ​បានទេ​។ នេះបើយោងតាមសារព័ត៌មាន BBC ដែលបានចុះផ្សាយកាលពី១ម៉ោងមុននេះ។

ទន្ទឹមនឹងនេះ សភាបានផ្លាស់ប្តូរក្នុងល្បឿនមិនធម្មតាដើម្បីអនុម័តកញ្ចប់ជំនួយថវិការសង្គ្រោះបន្ទាន់ ដើម្បីទប់ទល់ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស COVID-19។ នៅ​ទូទាំង​ពិភពលោក ក្រុម​អាជ្ញាធរ​បាន​បញ្ជាក់​ថា​ មាន​អ្នក​ឆ្លង​ជំងឺ ​COVID-19 ជាង ៩២ ០០០​នាក់​។ ចំនួន​អ្នក​បាត់បង់​ជីវិត​នៅ​សហរដ្ឋអាមេរិក​ដោយ​សា​រ​ជំងឺ​ COVID-19 បាន​ឡើង​ដល់ ​១២​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ក្នុង​នោះ​ម្នាក់​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំងអស់ ស្ថិត​នៅ​ក្នុង​ភាគ​ពាយ័ព្យ​នៃ​រដ្ឋ Washington​។​ បច្ចុប្បន្ន​នេះ​មាន​មនុស្ស​ជាង​ ២០០​នាក់​បាន​ឆ្លង​ជំងឺ​ COVID-19 នៅ​ក្នុង​រដ្ឋ​ចំនួន​២០ ៕
ប្រភព៖​ BBC