ខេត្តព្រះសីហនុ៖ យោងតាមគណនីហ្វេសប៊ុក ស៊រ បានបង្ហោះរូបភាពសាកសពជនរងគ្រោះ កាលពី៨នាទីមុន ដោយភ្ជាប់ជាមួយសំណេរថា « ប្រទះឃើញជនជាតិចិនដេកស្លាប់នៅខេត្តព្រះសីហនុ ។

សាកសពជនជាតិចិនដែលគេបានប្រទះឃើញនោះ បានដេកស្លាប់នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាស៊ី ស្ថិតនៅវេលាម៉ោង១០នឹង០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិ១ សង្កាត់លេខ ៣ ក្រុងនិងខេត្តព្រះសីហនុ។

ជនជាតិចិនដែរស្លាប់មានឈ្មោះ Niu Shuangsuo ហើយយោងតាមប្រភពព័ត៌មានពីសន្តិសុខនៅក្នុងបុរីគុជអាស៊ី បានអោយដឹងថា មុនពេលកើតហេតុ ដោយគាត់បានធ្វើដំណើរទៅទិញម្ហូប ក៏ស្រាប់តែភ្លាមនោះ មានក្មេងៗមួយក្រុមរត់មកប្រាប់គាត់ថា ឃើញបុរសជនជាតិចិនម្នាក់ ដេកនៅជិតរង្វង់មូលមច្ឆា បន្ទាប់មកសន្តិសុខខាងលើនោះ បានទៅមើល តែជនជាតិចិននោះបានដេកស្លាប់បាត់ទៅហើយ គាត់ក៏បានទាក់ទងផ្ដល់ព័ត៌មានប្រាប់ទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍តែម្ដង។

គួបញ្ជាក់ផងដែរថា ចំពោះជំវិញការស្លាប់របស់ជនជាតិនេះ គឺមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យទៅលើសាកសព»។

ជុំវិញនឹងករណីនេះ «KBN» មិនទាន់សុំការបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធបានទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍ជានិច្ច។ សម្រាប់ព័ត៌មានលម្អិតយ៉ាងណា យើងនឹងផ្សាយជួននៅពេលក្រោយទៀត៕