ភ្នំពេញ៖ មួយកំប៉ុងពី​ស្រាបៀរ កម្ពុជា ផ្ដល់​សំណាង​ធំ​ជា​​រង្វាន់​ទឹកប្រាក់​៥០លានរៀល ដល់​​មនុស្ស៤នាក់​​នៅ​ភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែល​នឹង​ត្រូវ​ចែក​គ្នា​ស្មើ។

លោក សេង ​ឡា តំណាងអ្នកឈ្នះទាំង៤នាក់​ បានរៀបរាប់ថា៖ «​ម៉ោងប្រហែល៥ល្ងាចថ្ងៃទី​១៤ កុម្ភៈ ខ្ញុំ និងមិត្តភ័ក្តិ៣នាក់ទៀតបានជួបជុំគ្នាហូប ស្រាបៀរ កម្ពុជា ស្រាប់តែគាស់កំប៉ុងទី១ក្នុងចំណោមស្រាបៀរ១៥កំប៉ុង ដែលពួកខ្ញុំចូលលុយគ្នាទិញ ក៏ឈ្នះបាន​៥០​លានភ្លាមៗតែម្តង»។

លោកបន្តថា៖ «​គ្រាន់តែដឹងថាឈ្នះភ្លាម ពួកខ្ញុំហក់ឱបកគ្នាតែម្តង។ ពិតជាសំណាងមែន។ នេះវាដូចជាកាដូថ្ងៃបុណ្យនៃក្តីស្រលាញ់អីចឹង ហើយពួកខ្ញុំនឹងយកប្រាក់នេះចែកគ្នាស្មើ។ ចំណែករបស់ខ្ញុំ ខ្ញុំនឹងយកទៅជួសជុលផ្ទះ ដែលសសរឈើកំពុងតែពុកឱ្យប្រសើរជាងមុន»៕

ពិសាដោយការទទួលខុសត្រូវ!