ភ្នំពេញ៖ លោកស្រី វ៉ាត ភី កសិករ​នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានគាស់ឈ្នះ៥០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីថ្ងៃ១៣ ខែកុម្ភៈកន្លង​ទៅ ធ្វើឱ្យម្តាយកូនបីរូប​អាចយក​ទៅ​ប្រាក់សងថ្លៃ​ដី ដែលទើបនឹងទិញ​មិនទាន់បានមួយខែស្រួលបួលផងនោះ។

លោកស្រីថា៖​ «ប៉ុន្តែ៥០លានបានពីវើក​នេះ ខ្ញុំនឹងយកទៅសងបំណុល​ដី ទំ​ហំ​​២ហិកតាកន្លះ ដែលទើបទិញ​នៅ​ខ្វះលុយគេប្រហែល៥០០០ដុល្លារ។​ ហើយសល់ប៉ុន្មាននឹងទិញដីស្រែ១ហិកតាទៀតទុកចែកឱ្យកូនតែម្តង ព្រោះនេះ​រាប់ថាជាទ្រព្យសំណាងប្រចាំជីវិតហើយ»។

លោកស្រីរំឭកការ​ឈ្នះថា​៖ «ខ្ញុំឱ្យកូនទៅទិញវើក WURKZ ១កំប៉ុង ពេលដំបូងកូនគាស់អ៊ុតមើលនៅផ្ទះលក់ចាប់ហួយ ដល់តែឃើញលេខ៥០ ស្រាប់តែកូនវារត់មកផ្ទះវិញស្រែកហៅខ្ញុំឱ្យមកជួយអ៊ុត។ ដល់តែគាស់ដាច់ប៉ាច់ចេញ៥០លានរៀល។ ខ្ញុំធ្លាប់តែរំពឹងប្រាក់ខែប្តី ដែលទៅធ្វើការនៅម៉ាឡេស៊ីយកមកសងគេ តែដឹងអីបែរជា១កំប៉ុងពីវើក WURKZ ជាអ្នកដោះបន្ទុកនេះទៅវិញ»៕