ក្រុងប៉ោយប៉ែត៖ បើយើងមើលពីមួយជ្រុងតូចនៃសង្គមយើងប្រាកដណាស់យើង នឹងបានឃើញនូវស្នាមញញឹម ការជួនជុំរស់នៅប្រកបទៅដោយសុភមង្គល ប៉ុន្តែបើយើងបានសិក្សាស្វែងយល់នូវសង្គមនេះឲ្យបានគ្រប់ជ្រុងជ្រោយនោះយើង នឹងបានឃើញពីការបែកបាក់គ្រួសារ ទុរគតភាព ក៏ដូចជាក្នុងរូបភាពនេះមានក្មេងប្រុស ស្រី៤នាក់ ដែលត្រូវបានម្ដាយបោះបង់ចោល ហើយបន្ទុកទាំងអស់ត្រូវបានធ្លាក់ទៅលើឪពុកធ្វើការសំណង់ជាអ្នករ៉ាប់រងទាំងអស់ ដែលមានជីវភាពសព្វថ្ងៃរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ពិតជាគួរឲ្យអានិតដល់កុមារទាំងអស់នេះណាស់។

ដោយយោងទៅតាមទៅគណនីហ្វេសប៊ុកឈ្មោះនីមង្គល អចលនទ្រព្យ បានបង្ហោះរូបភាពកុមារទាំងអស់នោះដែលកំពុងតែគេងរង់ចាំឪពុកចេញពីធ្វើការដោយសេចក្ដីស្រេកឃ្លានដោយភ្ជាប់ជាមួយសំណេរមួយចំនួនថា “កូនគេកូនយើង ម្ដាយរត់ចោលបាត់ហើយនៅជាមួយឪពុកគាត់ធ្វើការសំណង់កំពុងតែខ្វះខាតខ្លំាងណាស់តោះជួយគាត់ម្នាក់បន្តិចក៍បានអរគុណអុីម៉ៅផ្ដល់ព័ត៌មានអោយអំពើល្អមិនសាបសូន្យបងប្អូនដែរមានខោរអាវចាស់ៗ កំរាលភួយ ម៉ុងបរិច្ចាគបានភូមិអូរឬស្សី​ ក្រុងប៉ោយប៉ែត​”។

https://1.bp.blogspot.com/-Q1QJkrIi7VM/Xfg1ZaUUebI/AAAAAAAAI78/dBUeA5Sd1ucFxB4pkr98Bal4Ye9j4u2gQCLcBGAsYHQ/s1600/%25E1%259E%2584%25E1%259E%258A%25E1%259E%259F%25E1%259E%2584%25E1%259E%2590.JPGដោយអាស្រ័យហេតុនេះហើយសូមមេត្តាសប្បុរសជនជិត ឆ្ងាយក្ដីសូមជួយបរិច្ចាគទៅតាមលទ្ធភាពផង ដើម្បីកូនខ្មែរយើងទាំងអស់គ្នា ៕